ពេល​ដឹង​មូលហេតុ​ដែល​ត្រូវ​ម៉ាស្សា​បាតជើង​រាល់​យប់ លោកអ្នក​ច្បាស់​ជា​ចាប់ផ្តើម​អនុវត្តតាម​ជាមិនខាន​!

    ​ម៉ាស្សា​ជើង​គឺជា​បច្ចេកទេស​សម្រួល​អារម្មណ៍ល្អ​បំផុត​មាន​នៅលើ​ផែនដី​នេះ​។ វា​មាន​ប្រសិទ្ធភាព​លើ​សុខភាព​រួម និង​ជា​រឿង​ល្អ​បំផុត​ដែល​អ្នក​អាចធ្វើ​ខ្លួនឯងបាន​។ អត្ថប្រយោជន៍​នៃ​ការ​ម៉ាស្សា​ជើង​មានដូចជា​៖
​    ​- ជំរុញ​លំហូរ​ឈាម​
​    ​- រំញោច​ដល់​ការបញ្ចេញ​ញើស​
​    ​- បញ្ចុះ​ខ្លាញ់​
​    ​- ធ្វើឱ្យ​លំហូរ​ឈាម​ដើរ​លឿន​តាម​កិច្ចការ​របស់​វា​
​    ​- សម្រួល​ដល់​ការ​សម្រាក និង​លាតសន្ធឹង​សាច់ដុំ​
​    ​
​    ​តើ​គេ​ម៉ាស្សា​ដោយ​របៀប​ណា​?
​    ​គឺ​ការ​ច្របាច់​ឱ្យ​ខ្លាំង​ទៅលើ​បាតជើង​។ វា​មាន​ប្រសិទ្ធភាព​ព្យាបាល​ជំងឺ​នានា​។ វា​ពិតជា​ជួយ​ដល់​សរីរាង្គ​ដើម្បី​ជំរុញ និង​រក្សា​ការពារ​សុខភាព​ជារួម​។​

​    ​បើ​អ្នក​ចង់​ម៉ាស្សា​ជើង​គួរតែ​ធ្វើ​ពេលយប់​មុន​ចូល​គេង ប្រើពេល​ពី ១០ ទៅ ១៥ នាទី​ក្នុងការ​ម៉ាស្សា វា​នឹង​ជួយ​លោកអ្នក​ឆាប់​ងុ​យ​គេង និង​សម្រួល​សរសៃសសូង​យ៉ាង​ស្រួល​ផងដែរ​៕

0123 adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់