កំពុង​ឈរ​លក់​ថ្នាំញៀន​ដូច​លក់​ស្ករ​គ្រាប់​...​ប៉ូលិស​វ៉ៃខ្នោះ​បាន​២​នាក់​

    ភ្នំពេញ ៖ ជនសង្ស័យ​២​នាក់​ត្រូវបាន​ប៉ូលិស​ចាប់ខ្លួន​ក្នុងករណី​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​កាលពី​ថ្ងៃទី​០៩ ​ធ្នូ​ ២០១៦ វេលា​ម៉ោង​៤ ​និង​៣០​នាទី ល្ងាច​នៅ​ចំណុច​មុខផ្ទះ​គ្មាន​លេខ ផ្លូវ​៦០​ម៉ែត្រ ក្រុមទី​០៨ ភូមិព្រែក​តា​គង់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ ខណៈពេល​កំពុង​ឈរ​លក់​ថ្នាំញៀន។​

    ប៉ូលិស​និយាយថា កម្លាំង​ប៉ូលិស​ខណ្ឌមានជ័យ​បាន​សហការ​ជាមួយ​កម្លាំង​ប៉ូលិស​ប៉ុស្តិ៍​ចាក់អង្រែលើ បាន​ឃាត់ខ្លួន​ជនសង្ស័យ​០២​នាក់ ពីបទ​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន ដែលមាន​ឈ្មោះ ១-​ឈ្មោះ ហ៊ិ​ន ត្រា ភេទប្រុស អាយុ ៣៥ ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាងឈើ​ស្នាក់​នៅផ្ទះ​គ្មាន​លេខ ផ្លូវលំ ភូមិសំពោ​យ ឃុំនគ​រាជ ស្រុកព្រះស្តេច ខេត្តព្រៃវែង (​ឃាត់ខ្លួន​) និង​២-​ឈ្មោះ សាន ថៃ​ជី​ង ភេទប្រុស អាយុ ១៨ ឆ្នាំ ជនជាតិខ្មែរ មុខរបរ និង ទីលំនៅ​មិន​ពិតប្រាកដ (​ឃាត់ខ្លួន​)។​

    ប៉ូលិស​បន្តថា ការចាប់ខ្លួន​ខណៈពេល​ដែល​ជនសង្ស័យ​ទាំង​ ០២ ​នាក់​កំពុង​ឈរ​លក់​ថ្នាំញៀន​នៅតាម​ផ្លូវ ក្នុងនោះ​ប៉ូលិស​បាន​ដកហូត​វត្ថុតាង​ក្រាម​ព​ណ៍ស​ថ្លា​សរុប​ចំនួន​១៨​កញ្ចប់​ថង់​តូច  ហើយ​បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​ ០២​ នាក់​ឃាត់ខ្លួន​នៅ​អធិការដ្ឋាន ប៉ូលិស​ខណ្ឌ​ដើម្បី​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ៕

Unnamed %283%29
adverise with khmeread