បុរស​ម្នាក់នេះ​មើលឃើញ​ឱកាស​កើប​លុយ​ចេញពី​បរិយាកាស​ពុល​នៅ​ចិន ដោយ​ច្នៃ​ស្បែកជើង​ធ្វើជា​ម៉ាស​មុខ​ដ៏​ប្រណិត​លក់បាន​ថ្លៃ​

    ​អ្នក​រចនា​ម៉ូត​ចិន​ម្នាក់​កំពុង​កម្ទេច​ស្បែកជើង​ចោល ហើយ​ច្នៃ​ពួកវា​ទៅជា​ម៉ាស់​ការពារ​ផ្សែង​អ័ព្ទ​ក្នុង​គោលបំណង​ដើម្បី​ដោះស្រាយ​បញ្ហា​បំពុលបរិស្ថាន​នៅ​ប្រទេស​ចិន​។​

​    ​ទេពកោសល្យ​អស្ចារ្យ​បំផុត​របស់គាត់​សព្វថ្ងៃ​គឺ​ការច្នៃ​ស្បែកជើង​ម៉ាក​កម្រ Yeezy Boost 350 V2 ច្រើន​គូ ដោយ​ទិញ​នៅ​តម្លៃ ១ ម៉ឺន​ដុល្លារ​។​

​    ​អ្នក​ច្នៃប្រឌិត​នៅ​ទីក្រុង​ប៉េកាំង លោក Zhijun Wang បានចាប់ផ្តើម​ការពិសោធ​ន៍​របស់គាត់​ដំបូង ជាមួយ​គោលបំណង​កែច្នៃ​ស្បែកជើង​ក្នុង​ឆ្នាំ ២០១៤ នៅពេល​អតីត​អ្នករត់​ម៉ា​រ៉ា​តុង​រូបនេះ​បានកត់សម្គាល់​ពី​ខ្យល់​មិន​ស្អាត​។​

​    ​ជន​ជាតិចិន​ភាគច្រើន​ពាក់​ម៉ាស់​ដោយសារ​ការបំពុល​បរិស្ថាន​ដ៏​ធ្ងន់ធ្ងរ​ប៉ុន្តែ​មិនសូវមាន​ជម្រើស​ម៉ាស់​ទាន់សម័យ​សម្រាប់​ប្រើប្រាស់​ឡើយ​។​

​    ​ដោយហេតុ​នេះហើយ​ទើប​លោក Zhijun Wang បាន​ប្រឈមមុខ​ខ្លួនឯង​ដើម្បី​បង្កើត​ម៉ាស់ ដែលមាន​ទាំង​គុណភាព និង​ទាន់សម័យ​។​

​    ​ចំពោះ​ការបង្កើត​ដំបូង​របស់គាត់ គាត់​បាន​ប្រើប្រាស់​បន្ទះ​មួយ​ពី​អាវ Nike Jacket រួមបញ្ចូល​ជាមួយ​ស្បែកជើង Nike Flyknit ប៉ុន្តែ​ការបង្កើត​បន្ទាប់​របស់​គាត់​ត្រូវបាន​ច្នៃ​ឡើង​ពី​ស្បែកជើង​ប៉ា​តា​។​

​    ​ចាប់តាំងពី​ពេលនោះ​មក  គាត់​បាន​បង្កើត​ម៉ាស់​ផ្សេងៗ​គ្នា​ជាង ២០ ដែល​ទាំងអស់នោះ​បង្កើត​ពី​ស្បែកជើង​ប្រមូលបាន និង ប្រអប់​ម៉ា​កា​យ៉េ 3M​។​

​    ​ម៉ាស់​ដែល​ទទួលបាន​ការសរសើ​រ​ខ្លាំងជាងគេ​គឺ​ធ្វើ​ពី​ផ្នែក​ខាងលើ​ទាំង​គូ​នៃ​ស្បែកជើង Yeezy ជាមួយ​ហត្ថលេខា "SPLY 350" នៅ​ទាំងសងខាង​នៃ​ម៉ាស់​។ ម៉ាស់​ពិសេស​នេះ​បាន​ទាក់ទាញ​ការដេញថ្លៃ​ច្រើនជាង ៥ ពាន់​ដុល្លារ​នៅលើ eBay៕

1
adverise with khmeread

អ្នកនឹងចូលចិត្ត