Cristiano Ronaldo ឆ្លើយតប​ពាក្យ​ចចាមអារ៉ាម​ជុំវិញ​ការមិន​បង់ពន្ធ​ថា "​តើ​អ្នក​គិតថា​ខ្ញុំ​បារម្ភ​មែន​ទេ​?"

​    ​Cristiano Ronaldo បានចេញ​មុខមក​ឆ្លើយតប​ជា​លើកដំបូង​អំពី​ការចោទប្រកាន់ថា គាត់​បាន​គេចវេះ​ការបង់ប្រាក់​ពន្ធ​ដែលមាន​ទំហំ​សរុប​ចំនួន ១៥០​លាន​អឺរ៉ូ​។​

​    ​ដោយ​ត្រូវបាន​ចោទសួរ​ដោយ​អ្នកកាសែត RTP របស់​ព័រ​ទុយ​ហ្គា​ល់ បន្ទាប់ពី Real Madrid ធ្វើបាន ២-២ ជាមួយ Borussia Dortmund ថា​តើ​គាត់​មានការ​ភ័យខ្លាច​ឬទេ បន្ទាប់ពី​លេចឮ​ដំណឹង​នេះ Ronaldo បាន​តប​ថា "​តើ​អ្នក​គិតថាខ្ញុំ​បារម្ភមែន​ទេ​? គាត់​នោះ ដែល​មិន​ជំពាក់​អ្វី​សោះ គ្មានអ្វី​ត្រូវ​បារម្ភ​"​។​

​    ​តារា​ឆ្នើម​របស់​ពិភពលោក​រូបនេះ ក៏បាន​គេ​បញ្ចេញ​ឯកសារ​ពន្ធ​ផងដែរ ដែល​គាត់​បានបង្ហាញ​ទៅកាន់​អាជ្ញាធរ​អេ​ស្ប៉ា​ញ​កាលពី​ថ្ងៃទី​៣០ ខែ​ខែមីនា ដោយបាន​បង្ហាញថា គាត់​បានប្រកាស​ទ្រព្យសម្បត្តិ​ក្រៅប្រទេស​អេ​ស្ប៉ា​ញ​ដែលមាន​តម្លៃ​ច្រើនជាង ២០៣ អឺរ៉ូ​។​

​    ​លោក Gestifute ដែលជា​អ្នកតំណាង​របស់ Ronaldo បានចេញ​ផ្សាយ​ឯកសារ​មួយ​ជាមួយនឹង​សេចក្តីថ្លែងការណ៍ ដោយ​ទទូចថា អាជ្ញាធរ​ពន្ធដារ​រប​ស់​ប្រទេស​អេ​ស្ប៉ា​ញ "​ដឹង​ពី​ទ្រព្យសម្បត្តិ និង​ចំណូល​របស់ Cristiano Ronaldo ទាំងអស់​"​។​

​    ​ឯកសារ​មួយ​នេះ​បាន​បង្ហាញថា Ronaldo មានទ្រព្យ​សម្បត្តិ​ចំនួន ២០៣.៧៩៣.៩៥២ លាន​អឺរ៉ូ​នៅ​ខាងក្រៅ​ប្រទេស និង​មាន​ចំនួន ២៣.៥០៦.២៣១ អឺរ៉ូ ក្នុងប្រទេស​អេ​ស្ប៉ា​ញ​គិត​ត្រឹម​ថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០១៥៕

 

1 adverise with khmeread

មតិយោបល់