នៅ​ស្ងៀមៗ បែរជាជនរងគ្រោះ​ចាប់បាន​ចោរ​ម្នាក់​ប្រគល់ឱ្យ​ប៉ូលិស

    ភ្នំពេញ ៖ ប៉ូលិស​ប៉ុស្តិ៍​ស្ទឹងមានជ័យ បានទទួល​ឃាត់ខ្លួន​ជនសង្ស័យម្នាក់​ពាក់ព័ន្ធ​ករណី​លួច​យក​ម៉ូតូ​នៅ​ថ្ងៃទី​០៩​​ ធ្នូ ​២០១៦ វេលា​ម៉ោង​៧​យប់  បន្ទាប់ពី​បានធ្វើ​សកម្មភាព​លួច​នា​រសៀល​នៅ​ចំណុច​ក្នុង​ផ្ទះជួល ផ្លូវលំ ភូមិដំណាក់​ធំ​៣ សង្កាត់​ស្ទឹងមានជ័យ ​ខណ្ឌមានជ័យ។​

    ប៉ូលិស​និយាយថា ជនសង្ស័យ​ឈ្មោះ នី តុង ហៅ​ឈុន ហៅ ម៉ៅ ភេទប្រុស អាយុ ៣១ ឆ្នាំ ជនជាតិខ្មែរ មុខរបរ  មិន​ពិតប្រាកដទីលំនៅ​ផ្ទះជួល ផ្លូវលំ ភូមិថ្មគោល សង្កាត់ចោមចៅ ខណ្ឌពោធិ៍​សែន​ជ័យ។​

    ជនល្មើស​រូបនេះ​បានធ្វើ​សកម្មភាព​លួច​យក​ម៉ូតូ ០១​ ​គ្រឿង​ម៉ាក​ហុងដា​សេ​១២៥ ពណ៌​ខ្មៅ សេរី​២០១២ ពាក់​ស្លាក​លេខ ភ្នំពេញ BH-5561 របស់​ជនរងគ្រោះ​ឈ្មោះ ​ម៉ុ​ន ប៉ិច ភេទប្រុស អាយុ ២៨ ឆ្នាំ ជនជាតិខ្មែរ មុខរបរ បើកបរ​រថយន្ត ស្នាក់នៅ​ផ្ទះជួល ផ្លូវលំ ភូមិកំពង់​សំណាញ់ សង្កាត់កំពង់​សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល កាលពី​ថ្ងៃទី​០៩​ ធ្នូ ២០១៦ វេលា​ម៉ោង​៣​និង​៥០​នាទី រសៀល​នៅ​ចំណុច​ក្នុង​ផ្ទះជួល ផ្លូវលំ ភូមិដំណាក់​ធំ​៣ សង្កាត់​ស្ទឹងមានជ័យ​ ខណ្ឌមានជ័យ។​

    ក្នុងនោះ​ប៉ូលិស​បាន​ចាប់យក​វត្ថុតាង ម៉ូតូ​០១​គ្រឿង​ម៉ាក​ហុងដា​សេ​១២៥ ពណ៌​ខ្មៅ សេរី​២០១២ ពាក់​ស្លាក​លេខ ភ្នំពេញ BH-5561 (​របស់​ជនរងគ្រោះ​)។ បច្ចុប្បន្ន​ជនសង្ស័យ​ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​ប៉ូលិស​ខណ្ឌ​ដើម្បី កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ៕
 

Untitled 1 adverise with khmeread
Loading ad ...