មាន​ដាវ​កែច្នៃ​ជាប់​ខ្លួន​ត្រូវ​ប៉ូលិស​វ៉ៃខ្នោះ ​៣ ​នាក់​

    ភ្នំពេញ ៖ ជនសង្ស័យ​ ៣​​ នាក់​ត្រូវបាន​ប៉ូលិស​ឃាត់ខ្លួន​ពាក់ព័ន្ធ​ករណី​ប្រើ​ប្រាស់​កាំបិត​កែច្នៃ​កាលពី​ថ្ងៃទី​០៨​ ខែធ្នូ ​ឆ្នាំ​២០១៦​ វេលា​ម៉ោង​ប្រហែល​៤​ និង​១៥​នាទី​ល្ងាច​នៅ​ចំណុច​ភូមិ​សំរោង​ សង្កាត់​ឃ្មួញ ខណ្ឌ​សែន​សុខ។

    ប៉ូលិស​និយាយថា ដំបូង​បានឃើញ​ជនសង្ស័យ​ចំនួន ​០៣​ នាក់​ជិះ​ម៉ូតូ​ចំនួន​ ០១ ​គ្រឿង​ម៉ាក​គុប​ជ្រុង​ពណ៌​ខៀវ​មាន​ស្ពាយ​កាបូប​សមត្ថកិច្ច​មានកា​រ​សង្ស័យ​បាន​ហៅ​ឈប់​ធ្វើ​ការត្រួត​ពិនិត្យឃើញ​នៅក្នុង​កាបូបស្ពាយ​មានកាំបិត​កែច្នៃ​សមត្ថកិច្ច​បាន​ដកហូត​។ រួច​នាំ​ជនសង្ស័យ​ទាំង​០៣​នាក់​យកមក​សាកសួរ​តែម្តង​។​

    ប៉ូលិស​បន្តថា ជនសង្ស័យ​រួមមាន​១.ឈ្មោះ ​ឈួន ចាន់​ថុ​នា​ ភេទ​ប្រុស​ អាយុ​១៨​ឆ្នាំ ​ជនជាតិខ្មែរ​មុខរបរ​មិន​ពិតប្រាកដ​ស្នាក់នៅ​ភូមិ​សំរោង​សង្កាត់​ឃ្មួញ ​ខណ្ឌ​សែន​សុខ​, ២.ឈ្មោះ ឈ បញ្ញា​ ភេទ​ប្រុស​ អាយុ​១៧​ឆ្នាំ ​ជនជាតិខ្មែរ​មុខរបរ​នៅផ្ទះ​ស្នាក់​នៅផ្ទះ​គ្មាន​លេខ​ ផ្លូវលំ​ ភូមិ​សែន​សុខ​ទី​៦ ​សង្កាត់​ឃ្មួញ ​ខណ្ឌ​សែន​សុខ​ និង​៣.ឈ្មោះ​ ស៊ុន សារិទ្ធ ​ភេទ​ប្រុស ​អាយុ​១៤​ឆ្នាំ​ ជនជាតិខ្មែរ​មុខរបរ​នៅផ្ទះ​ស្នាក់​នៅផ្ទះ​គ្មាន​លេខ​ ភូមិ​សែន​សុខ​ទី​៥​ សង្កាត់​ឃ្មួញ​ ខណ្ឌ​សែន​សុខ ​រាជធានី​ភ្នំពេញ​។ ​សម្ភារៈ​វត្ថុតាង​ដកហូត​កាំបិត​កែច្នៃ​ចំនួន​០១​ដើម៕

Unnamed %282%29
adverise with khmeread
Loading ad ...