samsung-banner
adverise with khmeread

ចង្វាក់បេះដូង​លោត​ញាប់ កុំ​ទាន់​អាល​ភ័យ សាក​វិធី​បំបាត់​ដ៏​មាន​ប្រសិទ្ធភាព​ទាំងនេះ​

Untitled 1

    ​បេះដូង​លោត​ញាប់​គឺជា​ទម្រង់​មួយ​ដែល​ផ្នែក​វេជ្ជសាស្ត្រ​ហៅថា Tachycardia​។ លក្ខណៈ​នេះ​អាច​នឹង​នាំឱ្យ​ជួបប្រទះ​រឿង​ជាច្រើន​ដូចជា ស្ត្រេ​ស ថប់​អារម្មណ៍ ជំងឺ​ភ័យខ្លាច ស្លក់ ក្រ​ពេញទី​រ៉ូ​អ៊ី​ត​សកម្ម​ពេក កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​ចុះខ្សោយ ខ្វះ​ជាតិ​ទឹក និង​អតុល្យភាព​អេឡិចត្រូលីត​។​

​    ​អាកា​រៈ​បែបនេះ​បណ្ដាលមកពី​ប្រើ​ការប្រើ​ថ្នាំជក់ សុរា និង​ភេសជ្ជៈ​មាន​ជាតិ​កាហ្វេ​អ៊ី​ន​។ ប្រសិនបើ​អ្នក​ជួបប្រទះ​អាកា​រៈ​បែបនេះ ដើម្បីឱ្យ​ចង្វាក់បេះដូង​មក​ដំណើរ​ការធម្មតា​វិញ អ្នក​ត្រូវ​៖

​    ​១. ដកដង្ហើម​យឺតៗ វែងៗ ដោយ​ការ​ស្រូបខ្យល់​ទប់ ២ ទៅ ៣ វិនាទី សឹម​ព្រលែង​វិញ​តាម​មាត់ និង​ធ្វើឱ្យបាន​ច្រើនដង​។​
​    ​២. ក្អក​ឱ្យ​ខ្លាំងៗ ដើម្បី​បញ្ឈប់​បេះដូង​ដើរ​ញាប់​។​
​    ​៣. ពិសា​ទឹកកក​មួយ​កែវ​
​    ​៤. លុបមុខ​ជាមួយនឹង​ទឹកកក​

​    ​* ចំណុច​បន្ថែម​
​    ​- ឧស្សាហ៍​ធ្វើ​លំ​ហាត់ប្រាណ​
​    ​- បរិភោគ​អាហារ​ដែលមាន​សារធាតុចិញ្ចឹម​សម្បូរ​ជីវជាតិ​ដូចជា គ្រាប់​ធុញ្ញ​ជាតិ ពពួក​សណ្ដែក ត្រី ចេក ដំឡូងបារាំង ផ្សិត យ៉ា​អួ និង​បន្លែ​ស្លឹក​បៃតង​៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់