Aubameyang ចង់​លេង​ឱ្យ Real Madrid បន្ទាប់ពី​លេង​បាន​យ៉ាង​ល្អ​នៅ Champions League

​    ​Pierre-Emerick Aubameyang បាន​លាតត្រដាង​ឱ្យដឹង​បន្ទាប់ពី​លេង​បាន​យ៉ាង​ល្អជា​មួយ Real Madrid ថា គាត់​ចង់​លេង​ឱ្យ​ក្លឹប​យក្ស​អេ​ស្ប៉ា​ញ​មួយ​នេះ​។​

​    ​ម្តាយ​របស់ Aubameyang បាន​និយាយ​អំពី​ការសម្រេចចិត្ត​របស់គាត់​អំពី​ការផ្ទេរ​ទៅកាន់​ទឹកដី Santiago Bernabeu មុន​ការប្រកួត​ដ៏​សំខាន់​នា​ពាក់កណ្តាល​សប្តាហ៍ ហើយ​ខ្សែប្រយុទ្ធ​រូបនេះ​បានបង្ហាញ​ពី​មូល​ហេតុដែល​គាត់​ស័ក្តិសម​នឹង​ផ្លាស់​ចេញពី​ក្លឹប ដោយ​ស៊ុត​បញ្ចូល​ទី និង​បញ្ជូន​បាល់​ដល់​មិត្ត​រួម​ក្រុម​សម្រាប់​ក្រុម Borussia Dortmund កាលពី​យប់​ថ្ងៃ​ពុធ​កន្លងទៅ​។​

​    ​ស្របពេល Aubameyang និយាយថា​គាត់​រីករាយ​ជាមួយ Dortmund គាត់​បាន​និយាយថា​គាត់​កំពុង​សម្លឹង​ឱកាស​លេង​ឱ្យ​អធិរាជ​ស អំឡុងពេល​ណាមួយ​ក្នុង​អាជីព​របស់ខ្លួន បន្ទាប់ពី​បានធ្វើ​កិច្ចព្រមព្រៀង​មួយ​ជាមួយ​សមាជិកគ្រួសារ​រ​បស់​ខ្លួន​។​

​    ​គាត់​បាន​ប្រាប់​ទូរទស្សន៍ beIN Sports ថា "​ពិតណាស់ (​ខ្ញុំ​នៅតែ​ចង់​លេង​ឱ្យ Real)​។ វា​ជាការ​សន្យា​មួយ​ដែល​ខ្ញុំ​បាន​សន្យា​ទៅកាន់​លោកតា​របស់ខ្ញុំ​។ ឥលូវ​នេះ ខ្ញុំ​ពិតជា​មាន​អារម្មណ៍ល្អ​នៅ Dortmund ប៉ុន្តែ​ក្នុង​ថ្ងៃ​អនាគត​យើង​នឹង​ឃើញ​"៕

1
adverise with khmeread