samsung-banner
adverise with khmeread

ចាប់បាន​វត្ថុតាង​ថ្នាំញៀន​...​ជនល្មើស​ដឹងខ្លួន​រត់​បាត់​

Untitled 1

    ភ្នំពេញ ៖ កម្លាំង​ប៉ូលិស​ប៉ុស្តិ៍​ស្ទឹងមានជ័យ បាន​សហការ​ជាមួយ​កម្លាំង​មន្ទីរ​ប្រឆាំង​គ្រឿងញៀន ក្រសួងមហាផ្ទៃ ដឹកនាំ​ដោយ​លោក​វរសេនីយ៍ឯក ឃឹ​ង សារ៉ាត់ ឋានៈ នាយរង​មន្ទីរ​ប្រឆាំង​គ្រឿងញៀន ដោយបាន​ការអនុញ្ញាត​ពី​លោក គង់ សំ​សារ៉េត ព្រះរាជអាជ្ញារង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ឆែកឆេរ​ផ្ទះជួល ផ្លូវលំ ក្រុមទី​០៣ ភូមិមានជ័យ​២ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ កាលពី​ថ្ងៃទី​១០​ ធ្នូ ​២០១៦ វេលា​ម៉ោង០២ ​និង​៣០​នាទី​រំលង​អា​ធ្រា​ត្រ។​

    ប្រតិបត្តិការ​នេះ​សមត្ថកិច្ច​ចាប់យក​វត្ថុតាង ម្សៅ​ក្រាម​ពណ៌ស​ថ្លា​សង្ស័យ​ជា​គ្រឿងញៀន​ចំនួន ០២ កញ្ចប់​ថង់​ធំ, ​ជញ្ជីង​អេ​ឡិច​ត្រូ​ច​និ​ច​០១​គ្រឿង។ ​ចំណែក​ជនសង្ស័យ​ជា​ម្ចាស់​បន្ទប់ មិន​ស្គាល់​អត្តសញ្ញាណ បាន​គេចខ្លួនបាត់។​

    ចំពោះ​វត្ថុតាង ប្រគល់​ឱ្យ​កម្លាំង​មន្ទីរ​ប្រឆាំង​គ្រឿងញៀន ក្រសួងមហាផ្ទៃ យកទៅ​ចាត់​ការបន្ត តាម​នីតិវិធី៕

adverise with khmeread

មតិយោបល់