samsung-banner
adverise with khmeread

Mario Balotelli និយាយ​អំពី​ការវិល​ត្រឡប់មក Premier League ហើយក៏​ប្រាប់​ឱ្យដឹងថា គាត់​ចូលចិត្ត Arsenal ដែរ​

1

​    ​Mario Balotelli បាន​សារភាពថា គាត់​នឹង​ពិចារណា​នៅ​ថ្ងៃ​ណាមួយ​ពី​ការវិល​ត្រឡប់មក​លី​ក​កំពូល​អង់គ្លេស Premier League ប៉ុន្តែ​មិនមែន​ជាមួយនឹង​អតីត​ក្លឹប​ចាស់ Liverpool របស់គាត់​នោះឡើយ​។​

​    ​ខ្សែប្រយុទ្ធ​សញ្ជាតិ​អ៊ីតាលី ដែល​បច្ចុប្បន្នកំពុង​រីក​រាយ​ជាមួយ​ទម្រង់​លេង​ដ៏​ល្អ​របស់ខ្លួន​ជាមួយ​ក្លឹប Nice បាន​ពណ៌នា​ថា ហង្ស​ក្រហម​គឺជា​ក្រុម "​ល្អ​" មួយ ជាមួយនឹង "​ប្រិយមិត្ត​ដ៏​អស្ចារ្យ​" ប៉ុន្តែ​បាន​ច្រានចោល​ពី​ការវិលត្រឡប់​។​

​    ​ហើយ​ស្របពេល Balotelli បាន​និយាយ​អំពី​ក្រុម​ដំបូង​ដែល​គាត់​នឹង​វិលត្រឡប់​គឺ Manchester City គាត់​ក៏បាន​លាតត្រដាង​ឱ្យដឹងពី​ក្លឹប Arsenal ផងដែរ​។​

​    ​Balotelli បាន​ប្រាប់​វេ​ប​សាយ Xinhua របស់​ចិន​ថា "​ប្រសិនបើ​ខ្ញុំ​ត្រឡប់​ទៅកាន់​អង់គ្លេស​វិញ ពិតណាស់​មិនមែន Liverpool ឡើយ​"​។​

​    ​គាត់​បាន​បន្តថា "​ព្រោះ​ខ្ញុំ​លេង​មិន​បានល្អ​ទាល់តែសោះ​នៅ Liverpool​។ ខ្ញុំ​បាន​និយាយថា ក្រុម​មួយ​នេះ​ពិតជា​ល្អ និង​មាន​ប្រិយមិត្ត​អស្ចារ្យ ប៉ុន្តែ​ខ្ញុំ​នឹងមិន​ត្រឡប់​ទៅកាន់ Liverpool ម្តង​ទៀតឡើយ​។ ក្រុម​ដំបូង​គេ​នៅ​អង់គ្លេស​គឺ Manchester City ហើយ​ក្រុមទី​ពីរ​គឺថា ខ្ញុំ​តែងតែ​ចូលចិត្ត Arsenal​។ ប៉ុន្តែ​វា​មិន​មានន័យថា ខ្ញុំ​នឹង​លេង​នៅ​ទីនោះ​ទេ ខ្ញុំ​គ្រាន់តែ​ចូលចិត្ត​ពួកគេ​"៕

adverise with khmeread

មតិយោបល់