adverise with khmeread Bill

ស្ត្រីម្នាក់អះអាងថា ត្រូវលោក គ្លីនតុន ចាប់រំលោភកាលពី៣៨ឆ្នាំមុន

          ស្ត្រីម្នាក់ដែលតាមចោទថា ជា​ជនរងគ្រោះដោយសារការរំលោភរបស់​លោក ប៊ីល គ្លីនតុន (Bill Clinton) នោះ បាន​បង្ហាញមុខជាមួយនឹង​ការ​ចោទ​ប្រ​កាន់​​មក​លើលោក ប៊ីល គ្លីនតុន។ លោកស្រី​​ វ័ននីតា ប្រ៊តឌ្រីក (Juanita Broaddrick) បាន​ប្រាប់កាសែត​ The Sunday Times ថា លោកស្រីត្រូវបាន​លោក ប៊ីល គ្លីនតុន រំលោភ​​តាំងពី​៣៨​ឆ្នាំមុន​នៅ​សណ្ឋាគារ Arkansas ។​

លោកស្រីបន្តថា ពីរសប្តាហ៍​ក្រោយមក​ លោកស្រី ហ៊ីលឡារី បាន​ដើរ​សំ​ដៅ​មក​រកគាត់នៅ​ក្នុងកម្មវិធី​រៃអង្គាសប្រាក់​គ្លីនតុន និង​បាន​ព្រមានលោកស្រី​ឲ្យ​បិទមាត់។
 

លោកស្រី ប៊្រតឌ្រីក បានរំឭកថា “​ [​ហ៊ីលឡារី ] បាននិយាយថា ‘ខ្ញុំ​ចង់​ប្រាប់​​អ្នក​ឯង​ថា ប៊ីល និងខ្ញុំពិតជា​ពេញចិត្តនឹងអ្វីដែលអ្នក​ធ្វើ​សម្រាប់គាត់’។ លោក​ស្រីពិតជា​បង្ហាញទឹក​មុខមាំដាក់ខ្ញុំ។ បន្ទាប់មកគាត់បានចាប់ដៃខ្ញុំកាន់ ហើយគាត់និយាយ​ថា ' តើអ្នកយល់ទេ? អ្វីគ្រប់យ៉ាងដែលអ្នកធ្វើ’។​ ការ​និយា​យ​បែប​នេះធ្វើឲ្យ​ខ្ញុំ​ភ័យ​ខ្លាចមែនទែន។ ខ្ញុំដឹងភា្លម​ថា គាត់ដឹងរឿងនេះ ហើយគាត់​កំពុងតែប្រាប់ខ្ញុំឲ្យ​រក្សា​ភាព​ស្ងៀម​ស្ងាត់”។

          លោកស្រី ប្រ៊តឌ្រីក ដែលឥឡូវមានវ័យ៧៣​ឆ្នាំ​បានបង្ហាញមុខជា​សា​ធារ​ណៈ​និង​ចោទ​ប្រកាន់លោក ប៊ីល គ្លីនតុន ថា បាន​រំលោភគាត់កាលពីឆ្នាំ​១៩៩៩ ប៉ុន្តែ​ចាប់តាំង​ពី​ពេលនោះមក លោកស្រីបានគេចមុខ​ពីក្រសែភ្នែក​សាធារ​ណ​ជន​រហូត។

តាមគេហទំព័រ aceshowbiz.com កាលពី​ថ្ងៃ​ទី​១៨​ខែ​មករា​ឆ្នាំ​២០១៦​បាន​ឲ្យ​ដឹងថា លោកស្រីសម្រេចចិត្តបង្ហាញមុខនៅពេលនេះ​ ដោយសារតែមិន​ពេញ​ចិត្ត​នឹងកម្មវិធី​​យុទ្ធនា​ការ​​របស់​លោកស្រី ហ៊ីលឡារី ក្នុងការការពារជនរងគ្រោះ​ដោយ​សារការរំលោភ​ផ្លូវ​ភេទ។

ទាំងលោក ប៊ីល គ្លីនតុន និងលោកស្រី ហ៊ីលឡារី គ្លីនតុន មិនដែល​និយា​យ​អំពី​ការចោទប្រកាន់រំលោភផ្លូវភេទនេះទេ។ ទោះបីជា​យ៉ាងណា អ្នក​នាំ​ពាក្យ​របស់​គ្រួសារលោកទាំងពីរ​បានបដិសេធ​ថា គ្មានរឿងបែបនេះកើតឡើង​ទេ៕

adverise with khmeread
ប្រភព៖ aceshowbiz

អ្នកនឹងចូលចិត្ត

មតិយោបល់