ញៀន​ថ្នាំ​រហូត​បាត់​សតិ​ដុត​ខោអាវ​ផ្ទះ​ឯង​ឆេះ​ដល់ផ្ទះ​ ​២ ​ល្វែង​ទៀត​

    ភ្នំពេញ ៖ ផ្ទះថ្ម​៣​ល្វែង​ជាប់​គ្នា ស្ថិតនៅក្នុង​បុរី​សន្តិភាព​២ ភូមិ​តំណាក់​ត្រ​យឹ​ង សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ត្រូវបាន​ភ្លើង​ឆាបឆេះ​គ្រឿង​ក្នុង កាលពី​វេលា​ម៉ោង​៦​ ​និង​៥​នាទី​ល្ងាច​ថ្ងៃទី​០៩ ខែធ្នូ ឆ្នាំ​២០១៦ តែ​ត្រូវបាន​រថយន្ត​ពន្លត់អគ្គិភ័យ​របស់​អង្គភាព​៧១១ កងពលតូច​លេខ​៧០​ជួយ​អន្តរាគមន៍​បាញ់​ទឹក​ឱ្យ​ភ្លើង​រលត់ទៅវិញ​ភ្លាមៗ​។​

    ​ដោយ​ប្រើប្រាស់​រថយន្ត​ចំនួន​​ ៥ ​គ្រឿង ធ្វើឱ្យទំហំ​នៃ​ការខូចខាត​មាន​តិចតួច ហើយក៏​ដោយសារ​ការចូល​រួម​ពី ប្រជាពលរដ្ឋ​ក្បែរ​ខាង​ជួយ ជញ្ជូន​ឥ​វ៉ាន់​ដាក់ចេញ​ក្រៅ​ផងដែរ​។​

    តាម​ប្រភពពី​ពលរដ្ឋ​ក្បែរ​ខាង​បានឱ្យដឹងថា មូលហេតុ​បណ្តាលឱ្យ​កើតជា​អគ្គិភ័យ​នេះ​ឡើង​គឺ​ដោយសារ​បុរស​ម្នាក់ ឈ្មោះ ​ធី ជា​មនុស្ស​ញៀន​ថ្នាំ បាន​ដុត​ខោអាវ ក្នុងផ្ទះ​ទើប ភ្លើង​ឆេះ​រាលដាល ឆ្លង​ចរន្ត​អគ្គិសនី​ទុស្សេ ឆាបឆេះ​ផ្ទះ​ខាងៗ ចំនួន​២​ល្វែង​ថែមទៀត។​ ក្រោយពេល​កើតហេតុ ជនបង្ក​បាន​រត់​គេចខ្លួនបាត់​។​

    ដោយ​តែ​រថយន្ត​ប្រើប្រាស់​រថយន្ត​ចំនួន​ ៥ ​គ្រឿង ធ្វើឱ្យ​ទំហំ​នៃ​ការខូចខាត​មាន​តិចតួច ហើយក៏​មានការ​ចូលរួម​ពី ប្រជាពលរដ្ឋ​ក្បែរ​ខាង​ជួយ ជញ្ជូន​ទ្រព្យសម្បត្តិ​ចេញ​ក្រៅ​ផង​។ ចំណែក​ភ្លើង​បាន​រលត់​ទាំងស្រុង​នៅវេលា​ម៉ោង​៦​ និង​៤០​នាទី​ល្ងាច​ថ្ងៃខែ​ឆ្នាំ​ដដែល៕

Unnamed %281%29 adverise with khmeread

មតិយោបល់