samsung-banner
adverise with khmeread

ខ្សែការពារ Liverpool កីឡាករ Joel Matip ច្រានចោល​សំណើ​លេង​ឱ្យ​ក្រុមជម្រើសជាតិ​ដើម្បី​ផ្តោត​នៅ​ក្លឹប​ហង្ស​ក្រហម​

1

​    ​ខ្សែការពារ​កណ្តាល​រប​ស់​ហង្ស​ក្រហម Liverpool កីឡាករ Joel Matip នឹង​បន្ត​អវត្តមាន​របស់ខ្លួន​ជាមួយនឹង​បាល់ទាត់​អន្តរជាតិ បន្ទាប់ពី​បាន​បដិសេធ​ការកោះហៅ​ពី​ក្រុម​ជម្រើសជាតិ​កា​មេ​រូ​ន​សម្រាប់​ដំណើរ​ប្រជែង​ពានរង្វាន់​ទ្វីបអាហ្វ្រិក Africa Cup of Nations នា​ខែ​ក្រោយនេះ​។​

​    ​អ្នកចាត់ការ​ទូទៅ​ក្រុម​ជម្រើសជាតិ​កា​មេ​រូ​ន លោក Hugo Broos បានបង្ហាញ​ក្តីសង្ឃឹម​របស់ខ្លួន​ថា​នឹង​អាច​បញ្ចុះបញ្ចូល Matip ឱ្យ​វិលត្រឡប់​ទៅវិញ​សម្រាប់​ប្រទេស​របស់ខ្លួន​នៅឯ​ដំណើរ​ប្រជែង​ពាន​ក្នុងប្រទេស​ហ្គា​បុ​ង ដែល​នឹង​ចាប់ផ្តើម​បើកឆាក​នៅ​ថ្ងៃទី​១៤ ខែមករា​ខាងមុខ​។ នេះ​បើ​យោងតាម​វេ​ប​សាយ Liverpool Echo​។​

​     ទោះយ៉ាងណា បើទោះបី​ជាមាន​កិច្ចពិភាក្សា​យ៉ាង​ខ្នះខ្នែង​ជាមួយនឹង​លោក Broos ខ្សែការពារ​កណ្តាល​រូបនេះ បានសម្រេច​ចិត្ត​បដិសេធ​សំណើ​របស់​ក្រុម​ជម្រើសជាតិ ក្នុង​គោលបំណង​ដើម្បី​ដើរ​តាម​ហង្ស​ក្រហម​ក្នុង​ក្តីសង្ឃឹម​កាន់កាប់​ពាន​លី​ក​ជា​លើកដំបូង​របស់​ពួកគេ​៕

adverise with khmeread

មតិយោបល់