samsung-banner
adverise with khmeread

ពេល​ដឹងថា វិធី​ធម្មជាតិ​ទាំងនេះ​ជួយ​ពង្រីក​សុដន់​យ៉ាង​ងាយ លោកអ្នក​ច្បាស់​ជា​បោះបង់ចោល​គំនិត​វះកាត់​ពង្រីក​ជាមិនខាន​

3812341 orig

    ​ទំហំ​សុដន់​តូច​គឺជា​បញ្ហា​ចោទ​មួយ​សម្រាប់​នារី​ស្ទើរតែ​គ្រប់រូប​។ សុដន់​តូច​គឺជា​លទ្ធផល​នៃ​ហ្សែ​ន ឬក៏​ពួកគេ​អាច​នឹង​បាត់បង់​សារធាតុចិញ្ចឹម ខ្វះ​អ័រម៉ូន ឬក៏​អ្វី​ផ្សេងទៀត​។ ស្ដ្រី​ខ្លះ​មាន​ភាពក្លាហាន ទៅធ្វើ​ការវះកាត់ ប៉ុន្ដែ​មិនមែន​គ្រប់​ស្ដ្រី​ទាំងអស់​នោះទេ​។ នេះ​ជា​វិធី​ពង្រីក​ដើមទ្រូង​ឱ្យ​កាន់តែ​ធំ​ជាង​មុន​តាមបែប​ធម្មជាតិ​។​

​    ​១. រុក្ខជាតិ​
​    ​មាន​ប្រភព​ជាច្រើន​និយាយថា​ឱសថ​និង​ថ្នាំ​គ្រាប់​អាចធ្វើឱ្យ​សុដន់​រីក​ធំ​បាន​។ ប៉ុន្ដែ​ការទិញ​ផលិតផល​ទាំងនោះ​អាច​ពេលខ្លះ​មាន​គ្រោះថ្នាក់​ដល់​សុខភាព​។ រុក្ខជាតិ​ដែល​អាច​ពង្រីក​ដើមទ្រូង​បាន​មានដូចជា ៖ ដំឡូងឈើ និង​ស្លឹក​ជីរអង្កាម​។ ឧស្សាហ៍​ពិសា​របស់​ពីរ​នេះ​ក៏​ជួយ​ពង្រីក​សុដន់​បានដែរ​។ 

​    ​២. របប​អាហារ​
​    ​របប​អាហារ​សម្រាប់​ឱ្យ​សុដន់​រីក​ធំ​រួមមាន ផ្លែ​ប៉ោម ខ្ទឹមបារាំង​ក្រហម ស្រូវ​សាលី ខ្ទឹមស សណ្ដែកបណ្ដុះ វ៉​ល​ណាត់ និង​ស្រាក្រហម​។​

​    ​៣. អាស៊ីត​អា​មី​ណូ​
​    ​អាស៊ីត​អា​មី​ណូ​ល្អ​សម្រាប់​សុខភាព ហើយ​ក៏មាន​តួនាទី​ពង្រីក​ដើមទ្រូង​ដែរ ដោយសារ​សម្បូរ​ទៅដោយ​ប្រូតេអ៊ីន និង​សារធាតុចិញ្ចឹម និង​គាំទ្រ​ដល់​អ័រម៉ូន​។ អាស៊ីត​អា​មី​ណូ​មាន​ក្នុង​អាហារ​ដូចជា ត្រី សាច់មាន់ សណ្តែកបាយ បង្គារ ស៊ុត​...​។​

​    ​៤. ម៉ាស្សា​សុដន់​
​    ​ម៉ាស្សា​សុដន់ ជា​ចលនា​រង្វង់​ពី ១០០ ទៅ ៣០០ ដង​ជារឿយ​ក៏​អាចឱ្យ​សុដន់​រីក​ធំ​ដែរ ហើយ​ពេល​ម៉ាស្សា​គួរ​រក​ប្រេង​លាប​ឱ្យ​រអិល​។​

​    ​៥. ចៀសវាង​កាហ្វេ និង​ស្ករ​។​

​    ​៦. ត្រូវ​ស្វែងរក​អាវទ្រនាប់​ណា​ដែល​ត្រូវ​នឹង​ទំហំ​សុដន់ ចៀសវាង​ពាក់​រឹប​ខ្លាំង​។​

​    ​៧. កាត់បន្ថយ​ភាព​ស្ត្រេ​ស និង​សើច​ឱ្យបាន​ច្រើន​៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់