នាង​ជិត​ចូល​រោងការ ត្រូវ​ប្រុស​ព្រាន​ចង្រៃចាប់រំលោភ​ទាំង​កណ្តាល​ថ្ងៃ​បានសម្រេច

    ភ្នំពេញ ៖ នាង​កម្មការិនី​រោងចក្រ​កាត់ដេរ​ម្នាក់​ដែលមាន​គូ​ដណ្ដឹង​ជិត​ដល់ពេល​ចូល​រោងការ​ ត្រូវ​ប្រុស​ព្រាន​វ័យ​២៦​ឆ្នាំ​ ម្នាក់ ចាប់រំលោភ​សេពសន្ថវៈ​រហូត​បានសម្រេច ក្នុងខណៈពេល ដែល​នាង​កំពុង​អង្គុយ​ហូបបាយ​ថ្ងៃត្រង់​តែម្នាក់ឯង​នៅក្នុង​បន្ទប់​ផ្ទះជួល។​

    អំពើ​ចាប់រំលោភ​ខាងលើ​បានកើត​ឡើង​កាលពី​វេលា​ម៉ោង​១១​ និង​៣៥​នាទី​ថ្ងៃត្រង់​ថ្ងៃទី​៩ ខែធ្នូ ឆ្នាំ​២០១៦ នៅក្នុង​បន្ទប់​លេខ​២​ផ្ទះជួល ស្ថិតក្នុង​ភូមិ​ជ្រៃ​កោង សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ។ 

    ប៉ូលិស​និយាយថា ជនល្មើស​ដែល​ត្រូវ​ចាប់ខ្លួន​នោះ​ឈ្មោះ សំបុក សុវណ្ណ អាយុ​២៦​ឆ្នាំ មុខរបរ​កម្មករ​រោងចក្រ​ជី​អើ​វើ​ហ្គ្រើ​ន​ស្នាក់នៅ​បន្ទប់​ជួល​ជិត​កន្លែងកើតហេតុ​ខាងលើ និង​មាន​ស្រុកកំណើត​ភូមិ​ស្វាយ​រុន ឃុំ​គោក​គង់​ខាងលិច ស្រុក​ក​ញ្ច្រៀ​ច ខេត្តព្រៃវែង។      

    ចំណែក​នារី​រងគ្រោះ អាយុ​១៨​ឆ្នាំ ​មុខរបរកម្មករ​រោងចក្រ ជាមួយ​ជនសង្ស័យ​ដែរ​។​ ​ពេលនោះ​នាង​គ្មាន​លទ្ធភាព​ស្រែក​និង​រើបម្រះ​រួច​ពី​កណ្ដាប់ដៃ​ប្រុស​ព្រាន​បានឡើយ ព្រោះ​គ្មាន​កម្លាំង​នឹង​រើ។ 

    លុះ​ក្រោយ​ពេលដែល​ជន​នោះ​ចាប់រំលោភ​បានសម្រេច ទើបត្រូវ​ប្អូនជីដូនមួយ​ម្នាក់​ទៅដល់ គោះទ្វារ​បន្ទប់​ពេលនោះ​ហើយ​ដែល​នាង​មានឱកាស​បាន​ស្រែក​ឱ្យជួយ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​អ្ន​ក​ជិតខាង នាំគ្នា​ជួយ​ចាប់ខ្លួន​ជន​នោះបាន និង​នាំទៅ​ប្រគល់ឱ្យ​ប៉ុស្ដិ៍​ចោមចៅ​សាកសួរ និង កសាង​សំណុំរឿង​បញ្ជូនទៅ​ខណ្ឌ​ចាត់ការ​បន្តទៀត៕​

adverise with khmeread