samsung-banner
adverise with khmeread

គាស់​ផ្ទះ​នៅ​ទីជនបទ​លួច​ទ្រព្យសម្បត្តិ​ប៉ូលិស​វ៉ៃខ្នោះ​បាន​ម្នាក់​

15419338 1208939905859549 292348894 o

    រតនគិរី ៖ មាន​ករណី​អំពើលួច​គាស់​ផ្ទះ​យក​ទ្រព្យសម្បត្តិ​កើតឡើង​កាលពី​វេលា​ម៉ោង​១២​អា​ធ្រា​ត្រ​ថ្ងៃទី​៩​ ​ធ្នូ ​២០១៦​ នៅ​ចំណុច​ភូមិ​៧​មករា  សង្កាត់​កឡា​បាន​សៀក ក្រុង​បាន​លុង ខេត្តរតនគិរី។​

    ក្រោយពី​បានទទួល​បណ្តឹង​ប៉ូលិស​ការិយាល័យ​ជំនាញ​ចុះ​ទៅដល់​កន្លែង​កើត​ហេតុ​ពិនិត្យ​ហេតុ​ចប់​សព​គ្រប់​ឈានដល់​ការកំណត់​មុខ​ស​ញ្ញា​បាន​ម្នាក់​ឈ្មោះ ​ហេង ពៅ ​ភេទ​ប្រុស ​អាយុ​១៩​ឆ្នាំ​ ជនជាតិខ្មែរ ស្នាក់នៅ​ភូមិ​៧​មករា សង្កាត់​កឡា​បាន​សៀក ក្រុង​បាន​លុង ខេត្តរតនគិរី​ មុខ​មិន​ពិតប្រាកដ​។

    ប៉ូលិស​បា​ដកហូត​បាន​ទូរ​សព្ទ​ដៃ​១​គ្រឿង និង​ប្រាក់​ចំនួន​៤​ម៉ឺ​ន​រៀល​ប្រគល់ឱ្យ​ម្ចាស់​ដើម​វិញ ហើយ​បានរៀបចំ​សំណុំរឿង​ប​ញ្ជូន​ជនសង្ស័យ​ទៅ​តុលាការ​៕

adverise with khmeread

មតិយោបល់