samsung-banner
adverise with khmeread

តារាបង្ហាញម៉ូតម្នាក់ត្រូវមិត្តប្រុសចាប់បង្ខាំងជាចំណាប់ខ្មាំង បន្ទាប់ពីសុំបែកផ្លូវ

8354693581 e1be6fc0ce z

          តារាបង្ហាញម៉ូត​របស់ទស្សនាវដ្តី Vogue ត្រូវបាន​ចាប់បង្ខាំងជា​ចំណាប់​ខ្មាំង​ ហើយ​បន្ទាប់មក​ត្រូវ​ចាប់អូសទាំង​កំរោល​ បន្ទាប់ពីនាងបោះបង់​ចោល​មិត្ត​ប្រុស​រ​បស់​នាង។

          ថ្លែងប្រាប់​តុលាការ​នៅ​សប្តាហ៍​នេះ Elaine Ford វ័យ​២៨​ឆ្នាំ​អះអាងថា នាង​​បង្ខំចិត្ត​រត់ចូល​​ក្នុង​បន្ទប់​ទឹក​ បន្ទាប់ពី​នាង​ប្រាប់​ដៃគូរបស់នាង Nathan Gray ថា ទំនាក់ទំនង​របស់​ពួកគេ​ចប់ហើយ។

          Ford បាន​និយាយថា បន្ទាប់ពីឮដូច្នេះ មិត្ត​ប្រុស​របស់នាងឈ្មោះ Gray ​ចាប់​ផ្តើម​យុទ្ធនាការ​រំខាន​នាង​ដោយ​ចូល​ក្នុង​បន្ទប់គេង​ ចូល​រថយន្ត​ដោយ​គ្មាន​ការ​អនុញ្ញាត​និង​ដើរ​តាម​ត្រុកៗនៅ​ពេល​នាង​ដើរ​ទិញ​អីវ៉ាន់​សម្រាប់​បុណ្យ​ណូ​អែល​។

          តារាបង្ហាញម៉ូត​ឈុត​ខ្លី​សក់ពណ៌​ទង់ដែង​រូបនេះនិយាយបន្ថែមទៀត​ថា Gray លួច​សោរបន្ទប់​ កុំព្យូទ័រ និង​កាបូបដៃ និង​ព្យាយាម​ទូរស័ព្ទ​និង​ផ្ញើ​សារ​រាប់​រយ​ក្នុងរយៈ​ពេល​ប៉ុន្មានខែ​ចុងក្រោយ បន្ទាប់ពី​អ្នក​ទាំង​ពីរ​ចែក​ផ្លូវ​គ្នា​កាល​ពី​ខែ​វិច្ឆិកា​ឆ្នាំ​២០១៣។

          តាមព័ត៌មានថា អ្នក​ទាំង​ពីរ​ស្គាល់គ្នា​តាំងពី​នៅសិក្សានៅ​មហាវិទ្យាល័យ Edinburgh University ហើយថា Gray ចាប់ផ្តើមប្រចណ្ឌនឹង​មិត្តភក្តិប្រុសៗ​របស់​នាង​ ហើយមិនចង់ឲ្យ​នាង​ថតរូបជាមួយពួកគេទេ។

          Ford និយយាថា ដំបូង​ឡើយ​គ្មានបញ្ហាទេ ប៉ុន្តែ​ Gray ចាប់ផ្តើម​ប្រចណ្ឌ​ ហើយ​មិចង់ឲ្យនាងនិយាយជាមួយមិត្តភក្តិទេ។ នាងបាននិយាយថា Gray បាន​ចាប់បង្ខាំង​នាងក្នុងបន្ទប់ទឹក​ បន្ទាប់ពី​នាង​ប្រាប់គាត់ថា នាងចង់បញ្ចប់​ទំនាក់​ទំនង​​ស្នេហា។

          ប៉ុន្តែ Gray បាន​បដិសេធ​ថា មិន​បាន​បង្ខាំង​នាង​ផ្ទុយពីច្ឆន្ទៈនិង​មិនបាន​លួច​របស់របរនាង​នោះទេចន្លោះ​ថ្ងៃទី​២៧​ខែវិច្ឆិកា​ដល់​ថ្ងៃទី​២២​ធ្នូ​ឆ្នាំ​២០១៣៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់