អ្នកស្រាវជ្រាវ​រកឃើញ​កន្ទុយ​ដាយ​ណូ​ស័​រ​ដ៏​កម្រ​ដោយ​ចៃដន្យ​នៅ​ផ្សា​រលក់​វត្ថុ​អនុស្សាវរីយ៍​មួយ​ក្នុងប្រទេស​ម៉ាឡេស៊ី​

    ​អ្នកស្រាវជ្រាវ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​បានប្រកាស​ក្នុង​លើ​ទស្សនាវដ្ដី Cell Biology ជា​សាធារណៈ​ថា កន្ទុយ​ដាយ​ណូ​ស័​រ​ដែល​រក្សាបាន​យ៉ាង​ល្អ​នៅក្នុង​គុជ​ពណ៌​លឿង​ម្យ៉ាង​ត្រូវបាន​គេ​រកឃើញ​ជា​លើកដំបូង​មិន​ធ្លាប់មាន​។​

​    ​រោម​គ្របដណ្ដប់​លើ​កន្ទុយ​គឺ​មកពី​ដាយ​ណូ​ស័​រ​មួយ​ដែល​បានរស់នៅ​លើ​ផែនដី​កាលពី ៩៩ លាន​ឆ្នាំមុន​។ នេះ​បើ​យោងតាម​វេ​ប​សាយ Cell Press ។​

​    ​Lida Xing អ្នកដឹកនាំ​អ្នកនិពន្ធ​និង​សាស្ត្រាចារ្យ​នៅ​សាកលវិទ្យាល័យ China University of Geosciences ក្នុង​ទីក្រុង​ប៉េកាំង​មានឱកាស​ទៅពិនិត្យ​មើល​ផ្សា​រលក់​គុជ​ពណ៌​លឿង​ម្យ៉ាង​ហៅថា Amber នៅ​ទីក្រុង Myitkyina ប្រទេស​ម៉ាឡេស៊ី​ក្នុង​ឆ្នាំ ២០១៥​។​

​    ​កន្ទុយ​ដាយ​ណូ​ស័​រ​ដើមឡើយ​អាច​ប្រហែល​នឹង​បំណែក​ត្បូង​នោះ ប៉ុន្ដែ Xing បាន​សម្គាល់​ឃើញ​សក្ដានុពល​របស់​វា​សម្រាប់​អ្នកវិទ្យាសាស្ត្រ ហើយក៏​បានស្នើ​វិទ្យាស្ថាន Dexu Institute of Palaeontology ទិញ​វា​ដើម្បី​យកទៅ​ស្រាវជ្រាវ​។​

​    ​ការរកឃើញ​នេះ​បាន​ជួយ​ផ្តល់នូវ​ការយល់ដឹង​យ៉ាងសំខាន់​ចូលទៅក្នុង​រចនាសម្ព័ន្ធ​និង​ការវិវត្តន៍​នៃ​ការស្លាប់​ដាយ​ណូ​ស័​រ ដែល​មិនអាច​កំណត់​ភស្តុតាង​ពី​ហ្វូ​ស៊ី​ល​បាន​។​

​    ​Ryan McKellar ជា​អ្នកស្រាវជ្រាវ​ម្នាក់​នៅ​ប្រទេស​កាណាដា​បាន​ប្រើ​ម៉ាស៊ីន CT ស្កែ​ន​និង Microscopic មើល​ឱ្យ​ជិត​លើ​វត្ថុ​នោះ​។ អ្នកវិទ្យាសាស្ត្រ​បាន​សម្គាល់​ឃើញ​មាន Hemoglobin ជា​ប្រូតេអ៊ីន​ក្នុង​កោសិកា​ឈាមក្រហម ដែល​ពាំនាំ​អុកស៊ីសែន​ត្រូវបាន​រកឃើញ​ក្នុង Amber នោះ​។​

​    ​អ្នកស្រាវជ្រាវ​បាន​និយាយថា ឥឡូវ​ពួកគេ "​ចង់ដឹង ថា​ធ្វើ​ដូចម្ដេច​រក​បន្ថែមទៀត​ពី​តំបន់​នេះ ដែល​នឹង​ផ្លាស់ប្តូរ​ការយល់ដឹងរ​បស់​យើង​នៃ​ការស្លាប់​របស់​ដាយ​ណូ​ស័​រ និង​ជាលិកា​ទន់​នៅក្នុង​ដាយ​ណូ​ស័​រ និង​សត្វ​ដែលមាន​ឆ្អឹងខ្នង​ទាំងនេះ​៕

ប្រភព៖ABCnews

Untitled 1
adverise with khmeread

អ្នកនឹងចូលចិត្ត

Loading ad ...