ផ្ទុះ​កូដកម្ម​នៅកាស៊ី​ណូ Golden Victoria ខេត្ត​បៃ​លិ​ន​២​ថ្ងៃ​...​ឥឡូវ​ដោះស្រាយ​ចប់​ហើយ​

    ប៉ៃលិន ៖ កូដកម្ម​មួយ​បាន​ផ្ទុះឡើង ដោយមាន​បុគ្គលិក​ចំនួន ១១២​ នាក់ បានធ្វើ​ការតវ៉ា​មិន​ព្រម​ចូលធ្វើការ ព្រោះ​ក្រុមហ៊ុន​មិនទាន់បាន​បើកប្រាក់​ខែ​ឱ្យ​ជាធម្មតា ដូចដែល​ក្រុមហ៊ុន​បាន​បើក​ប្រាក់ខែ​ឱ្យ​បុគ្គលិក​នៅ​រៀងរាល់​ថ្ងៃទី​៦ នៃ​ខែ​នីមួយៗ តែ​ខែ​នេះ ថ្ងៃទី​០៨ ហើយ​នៅតែ​មិនទាន់​បើក​ឱ្យ​បុគ្គលិក​ទៀត​និង​មិនមាន​ការសន្យា​ណាមួយ​ច្បាស់លាស់។​

    កូដកម្ម​អហិង្សា​ខាងលើនេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង៣ ​និង​៤៥​នាទី​ល្ងាច​​ថ្ងៃទី​០៨ ខែធ្នូ ឆ្នាំ​២០១៦​មកម្ល៉េះ នៅ​ចំណុច​កាស៊ីណូ Golden Victoria​ ខេត្ត​ប៉ៃលិន។ ​រហូតដល់​ម៉ោង​៦​ និង​៣០​នាទី​ល្ងាច​ថ្ងៃ​០៩ ខែធ្នូ​១២ ឆ្នាំ​២០១៦ ទើប​មាន​ដំណោះស្រាយ ដោយ​តំណាង ​Casino Golden Vitoria បាន​បើក​ប្រាក់ខែ​ឱ្យ​បុគ្គលិក​ក្នុង​ម្នាក់ៗ​ចំនួន ២.០០០​ បាត សម្រាប់​បង់ថ្លៃ​ផ្ទះ​សិន​។​

    ចំណែក​ប្រាក់ខែ​ដែល​នៅសល់ ក្រុមហ៊ុន​សន្យា នឹង​បើក​ឱ្យនៅ​ថ្ងៃទី​១២ ខែធ្នូ ឆ្នាំ​២០១៦​ខាងមុខនេះ ដោយមាន​ការធានា​ពី​ក្រុមការងារ​របស់​ប្រធាន​មន្ទី​ការងារ​ខេត្ត​ប៉ៃលិន​និង​លោក ផិត​ទ័​រ តំណាងឱ្យ​ក្រុមហ៊ុន​។​

    ក្រោយ​ធ្វើការ​សម្របសម្រួល​បុគ្គលិក​ទាំងអស់​បាន​យល់ព្រម​តា​សំណើ​របស់​ក្រុមហ៊ុន និង​បាន​រំសាយ​ទៅផ្ទះ​វិញ​រៀងៗ​ខ្លួន៕

Image4 adverise with khmeread

មតិយោបល់