adverise with khmeread 1

លោក Jose Mourinho ត្រូវបាន​ប្រទះឃើញចុះហត្ថលេខាលើអាវ Chelsea ​នៅក្រុង​សៀង​ហៃ

​ជាមួយនឹង​គោ​លដៅ​បន្ទាប់​របស់លោក Mourinho នៅ​មិនទាន់​ដឹង​នៅឡើយ គ្រូបង្វឹក​សញ្ជាតិ​ព័រ​ទុយ​ហ្គា​ល់​រូបនេះ​ឥឡូវកំពុង​ចំណាយ​ពេលវេលា​សម្រាក​ពីបាល់ទាត់​របស់លោក​នៅ​ប្រទេស​ចិន​។​

​គ្រូបង្វឹក​វ័យ ៥២ ឆ្នាំ​រូបនេះ​ត្រូវបាន​បណ្តេញចេញ​ដោយ​ក្លឹប Chelsea កាលពី​ខែធ្នូ បន្ទាប់ពី​ដឹកនាំ​ក្រុម​មាន​ភាព​យ៉ាប់យ៉ឺន​តាំងពី​ដើមរដូវ​កាល​នៃ​ក្របខ័ណ្ឌ Premier League​។​

​ខណៈដែល​គេ​មិន​ច្បាស់​ថា​លោក​ទៅកាន់​ទីក្រុង​សៀ​ង​ហៃ​ដើម្បី​អ្វី​នោះ លោក Mourinho នៅតែ​មិនអាច​គេច​ចេញពី​ក្លឹប​ចាស់​របស់លោកបាន ខណៈដែលក្រុម​អ្នកគាំទ្រ​បាននាំគ្នា​យក​អាវ Chelsea ឲ្យ​លោក​ចុះហត្ថលេខា​ទុកជា​អនុស្សាវរីយ៍​នៅទីនោះ​។

ទោះក្នុងចិត្តគាត់មិនចង់ចុះហត្ថលេខា ក៏ត្រូវទ្រាំដែរ ព្រោះមិនដឹងជាធ្វើយ៉ាងម៉េចនោះឡើយ បើអ្នកគាំទ្រនៅស្រឡាញ់រូបគាត់ដូច្នេះ៕

adverise with khmeread
ប្រភព៖ dailymail

មតិយោបល់