ឌុប​នាង​ធ្វើការ​នៅកាស៊ី​ណូ​ជាមួយគ្នា​ដល់​កន្លែង​ស្ងាត់​ចាប់រំលោភ​បាន​២​ដង​

    ប៉ៃលិន ៖ ប៉ូលិស​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិតធ្ងន់​ខេត្ត​នៅ​ថ្ងៃទី​០៩ ខែធ្នូ ឆ្នាំ​២០១៦ ម្សិលមិញ​បានទទួល​បណ្តឹង​លើ​ករណី​រំលោភ​សេព​សន្ធ​វៈ ចំនួន ០១ ​លើក កើត​នៅ​ភូមិ​ផ្សារ​ព្រំ ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន​ប្រព្រឹត្តឡើង​កាលពី​ថ្ងៃទី​២ ខែធ្នូ ឆ្នាំ​២០១៦ វេលា​ម៉ោង០៥ ​និង​២០​នាទី​ព្រឹក​។​

    ប៉ូលិស​និយាយថា ជនរងគ្រោះ​ឈ្មោះ វ​.​ស​.​ច​. អាយុ១៧​ឆ្នាំ ជន​ជា​តិ​ខ្មែរ រស់នៅ​ភូមិ​ភូមិ​ផ្សារ​ព្រំ ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន មុខរបរ​បុគ្គលិក​កា​ស៊ី​ណូ​ម្កុដ​ពេជ្រ។​ ចំណែក​ជនសង្ស័យ​ឈ្មោះ ឆិល សុខ​ឃា ​ភេទ​ប្រុស អាយុ២៥​ឆ្នាំ ជនជាតិខ្មែរ​ មុខរបរ​បុ​គ្ក​លិ​ក​កាស៊ី​ណូ​ម្កុដ​ពេជ្រ ស្នាក់នៅ​ភូមិ​ផ្សារ​ព្រំ ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន​ជាមួយគ្នា។​

    ប៉ូលិស​បន្តថា កាលពី​ថ្ងៃទី​២ ខែធ្នូ ឆ្នាំ​២០១៦ វេលា​ម៉ោង០៥ ​និង​២០​នាទី​ព្រឹក​ជនសង្ស័យ​បាន​ជិះ​ម៉ូតូ ឌុប​នារី​រងគ្រោះ​ទៅ​ភូមិ​ដី​ថ្មី ដែលជា​កន្លែង​ស្ងាត់ រួច​ក៏បាន​ចាប់រំលោភ​បានសម្រេច ចំនួន ០២ ​លើក​។​

    បន្ទាប់ពី​ទទួល​ពាក្យ​ណ្តឹ​ង​ប៉ូលិស​បាន​ឃាត់​ជនសង្ស័យ ហើយ​បច្ចុប្បន្ន​ជនសង្ស័យ​កំពុង​ឃាត់ខ្លួន​ដើម្បី​អនុវត្តតាម​នីតិ​វិធី​ច្បាប់៕

adverise with khmeread