samsung-banner
adverise with khmeread

Zinedine Zidane ចេញមកប្រកាសថា យប់នេះ Real អត់មានវត្តមានខ្សែប្រយុទ្ធ BBC ទេ

1

​    ​Real Madrid នឹង​ចាប់ផ្តើម​ការប្រកួត​ដោយ​គ្មាន Cristiano Ronaldo, Gareth Bale និង Karim Benzema ឡើយ ពេល​ទទួលភ្ញៀវ Deportivo La Coruna នា​រាត្រី​នេះ​។​

​    ​តួអង្គ​ដៃគូ​តំបន់​ប្រយុទ្ធ​រហស្សនាម "BBC" ទាំងបី​រូបនេះ នឹង​អវត្តមាន បន្ទាប់ពី​លោក Zinedine Zidane បានធ្វើការ​សម្រេចចិត្ត​ដើម្បី​ផ្តល់ឱកាស​ដល់ Ronaldo និង Benzema សម្រាក​មុន​ជំនួប​ដណ្តើមពាន Club World Cup ឈាន​មកដល់ ខណៈដែល Bale នៅតែ​បន្ត​នៅក្រៅ​ទីលាន​ដោយ​បញ្ហា​របួស​។​

​    ​លើសពីនេះទៅទៀត Luka Modric ក៏ត្រូវ​បានដាក់​ឱ្យ​សម្រាក​ផងដែរ ខណៈដែល​អធិរាជ​ស​កំពុង​ត្រៀមខ្លួន​ដើម្បី​ធ្វើដំណើរ​ទៅកាន់​ប្រទេស​ជប៉ុន​នា​សប្តាហ៍​ក្រោយ សម្រាប់​ការប្រកួតប្រជែង​ប្រចាំឆ្នាំ​ដើម្បី​សម្រេច​ថា​នរណា​ជា​ក្លឹប​ដ៏​អស្ចារ្យ​ដាច់​គេ​ក្នុង​ពិភពលោក​នេះ​។​

​    ​ក្រុម​របស់លោក Zidane ទំនងជា​ប៉ះ​ជាមួយនឹង​ម្ចាស់​ជើងឯក​ទ្វីបអាមេរិក Copa Libertadores ក្រុម Atletico Nacional នៅក្នុង​វគ្គ​ផ្តាច់ព្រ័ត្រ​។​

​    ​អធិរាជ​ស​នឹងត្រូវ​បះ​ជាមួយ​ជ័យលាភី​ក្នុង​វគ្គ​១/៤​ផ្តាច់ព្រ័ត្រ​រវាង​ក្លឹប​មកពី​ប្រទេស​កូរ៉េ ក្រុម Jeonbuk Hyundai Motors និង Club America របស់​ប្រទេស​ម៉ិ​ក​ស៊ិ​ក​។​

​    ​ទន្ទឹមនឹង​នេះដែរ​ម្ចាស់​ជើងឯក​ទ្វីបអាមេរិក​នឹងត្រូវ​រង់ចាំ​ជ័យលាភី​មកពី​ក្រុម Mamelodi Sundowns និង Kashima Antlers ក្នុង​វគ្គ​១/៤​ផ្តាច់ព្រ័ត្រ​។​

​    ​*​ជម្រើស​ដំបូងរ​របស់ Real Madrid ប៉ះ​ជាមួយ Deportivo រាត្រី​នេះ​    ​

​    ​Navas, Casilla, Yanez; Carvajal, Pepe, Ramos, Varane, Nacho, Marcelo, Danilo; Kroos, James, Casemiro, Kovacic, Asensio, Isco; Lucas, Mariano, Morata៕

 

adverise with khmeread
ប្រភព៖ Mirror

មតិយោបល់