Antonio Conte, Diego Costa និង Pedro ទទួលបានពានរង្វាន់ឆ្នើមប្រចាំខែពី EPL

    ​ខែវិច្ឆិកា​គឺជា​ខែ​ដ៏​ស្រស់បំព្រង​បំផុត​សម្រាប់​ប្រិយមិត្ត​របស់​តោ​ខៀវ Chelsea ។​

​    ​អ្នកចាត់ការ​ទូទៅ​រប​ស់ Chelsea លោក Antonio Conte ត្រូវបាន​គេ​ជ្រើស​ជា​អ្នកចាត់ការ​ទូទៅ​ឆ្នើម​ប្រចាំខែ​ជា​លើក​ទី​ពីរ​ក្នុង​រដូវ​កាល​នេះ ខណៈដែល Diego Costa បាន​កាន់កាប់​តំណែង​ជា​កីឡាករ​ល្អ​ប្រចាំខែ​សម្រាប់​ខែវិច្ឆិកា​។​

​    ​អ្នកចាត់ការ​ទូទៅ​សញ្ជាតិ​អ៊ីតាលី Conte បាន​ដឹកនាំ​តោ​ខៀវ​ឡើងទៅ​កាន់​កំពូល​តារាង​នៃ​លី​ក​កំពូល​អង់គ្លេស Premier League និង​បាន​បំពេញការងារ​ដ៏​ល្អឥតខ្ចោះ​ក្នុងអំឡុង​ខែវិច្ឆិកា ដោយបាន​ផ្តួល Everton, Middlesbrough និង Tottenham ។​

​    ​Costa បាន​ចូលមក​ជំនួស​តំណែង​របស់ Eden Hazard ក្នុងការ​ក្តាប់​យកពាន​កីឡាករ​ល្អ​ប្រចាំខែ បន្ទាប់ពី  ជំរុញ​ជួរមុខ​ខ្សែប្រយុទ្ធ​តោ​ខៀវ ដោយ​ស៊ុត​បាន ២ គ្រាប់ និង​ចែក​បាល់​ឱ្យ​ស៊ុត​បាន ២ គ្រាប់​។​

​    ​ទន្ទឹមនឹង​នេះដែរ Pedro ក៏បាន​ឈ្នះ​គ្រាប់​បាល់​ល្អ​ដាច់​គេ​ប្រចាំខែ​ផងដែរ សម្រាប់​ការ​ស៊ុត​បញ្ចូល​ទីកោ​ង​លើដំបូល​ទូក​យ៉ាង​ស្អាត​ចូលក្នុង​សំណាញ់​របស់ Tottenham៕

 

1
adverise with khmeread
ប្រភព៖ Mirror