បញ្ជូន​បុរស​២​នាក់​ទៅ​តុលាការ​ពាក់ព័ន្ធ​គ្រឿងញៀន

    កំពង់ឆ្នាំង ៖ ប៉ូលិស​ស្រុក​កំពង់ត្រឡាច ​បាន​បញ្ជូន​ជនសង្ស័យ ២ នាក់ ពីបទ​ប្រើប្រាស់​នូវ​សារធាតុ​ញៀន​ខុសច្បាប់​ទៅ​តុលាការ​នា​ថ្ងៃនេះ  បន្ទាប់ពី​បាន​ចាប់ខ្លួន​ថ្ងៃទី៨ ​ធ្នូ ​២០១៦ វេលា​ម៉ោង២ ​និង១៥នាទី​រសៀល​នៅ​ចំណុច​ផ្លូវជាតិ​លេខ​ប្រាំ ភូមិ​លាជ​ឃុំ​អូរ​ឬ​ស្សី ស្រុក​កំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង​។​

    ប៉ូលិស​និយាយថា ជនសង្ស័យ​១.​ឈ្មោះ ស្លេះ ហ៊ីម ភេទប្រុស អាយុ ២៣ ឆ្នាំ​ ​រស់នៅ​ភូមិ​ច្រក​រមៀត ឃុំ​ឈូកស ស្រុក​កំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ​និង​២.​ឈ្មោះ អ៊ី សា​ណា​ស៊ី ភេទប្រុស អាយុ ១៩ ឆ្នាំ​រស់នៅ​ភូមិ​ច្រក​រមៀត ឃុំ​ឈូកស ស្រុក​កំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង​។​

    ដកហូត​វត្ថុតាង​បាន​ ​ម្សៅ​ក្រាម​ពណ៌​ស​ថ្លា​(​សង្ស័យ​គ្រឿងញៀន​) ​ចំនួន​ ០២​ កញ្ចប់​តូច​,​ ម៉ូតូ ០១ គ្រឿង​ និង​ទូរស័ព្ទដៃ ០១​គ្រឿង៕

Unnamed %284%29 adverise with khmeread

មតិយោបល់