ស្ត្រី​ខ្មែរ​រងគ្រោះ​ព្រោះ​ជនជាតិ​រុស្ស៊ី​....​ថៃ​ត្រូវ​រក​យុត្តិធម៌​ឱ្យ​គាត់

    កោះកុង ៖ ស្ត្រី​អ្នក​រុញ​រទេះ​ម្នាក់​ត្រូវបាន​ប៉ូលិស​ថៃ​ឃាត់ខ្លួន នា​ថ្ងៃទី០៩ ធ្នូ ឆ្នាំ២០១៦ វេលា​ម៉ោង៩ ​និង​១០​នាទី​ព្រឹក នៅ​ច្រកទ្វា​អន្តរជាតិ​ចាំ​យាម ព្រំប្រទល់ ខេត្តកោះកុង និង ខេត្ត​ត្រាត សមត្ថកិច្ច​គយ​ភាគី​ថៃ បាន​ត្រួតពិនិត្យ រទេះរុញ​អីវ៉ាន់ របស់​កម្មករ​ខ្មែរ​ម្នាក់​ឆែក​រកឃើញ​មាន​គ្រឿងញៀន ព្រោះតែ​ដឹក​អីវ៉ាន់​របស់​ជនជាតិ​រុស្ស៊ី ឆ្លងដែន​។​

    ប៉ូលិស​និយាយថា មាន​បរទេស​ម្នាក់ ជនជាតិ រុស្ស៊ី ឈ្មោះ GARASHCHENKO ANDREY ឆ្នាំ​កំណើត ១៩.១២.១៩៨៨ កាន់​លិខិតឆ្លងដែន លេខ​715653599 ធ្វើដំណើរ​ឆ្លងដែន ចេញពី​ប្រទេស​កម្ពុជា ចូលទៅ​ប្រទេស​ថៃ តាម​ច្រកទ្វា​អន្តរជាតិ​ចាំ​យាម ខេត្តកោះកុង​និង​ខេត្ត​ត្រាត។​

    ពេលទៅដល់​មុខ​ប៉ុស្តិ៍​ត្រួតពិនិត្យ​ភាគី​កម្ពុជា ជនបរទេស​រូបនេះ បាន​ជួល​រទេះរុញ ស្ត្រី​ម្នាក់​ដើម្បី​ដឹក​វ៉ា​លី​របស់ខ្លួន​ឆ្លងកាត់​ប៉ុស្តិ៍​ត្រួត​ពិន​ត្យ​ទាំង ២​ភាគី។ ពេល​ចូលទៅ​ប៉ុស្តិ៍​ត្រួតពិនិត្យ ភាគី ថៃ សមត្ថកិច្ច​គយ​ថៃ ក៏​ឆែកឆេរ​រកឃើញ គ្រឿងញៀន។​

    នៅពេលនោះ​ជនបរទេស ដែលជា​ម្ចាស់​វ៉ា​លី ឈរ​មើ​លពី​ចម្ងាយ ឃើញ​សមត្ថកិច្ច​គយ​ថៃ​ឆែក​វ៉ា​លី របស់ខ្លួន​ដែល​នៅក្នុង​រទេះរុញ ក៏​ត្រឡប់ក្រោយ​ចូលមក កម្ពុជា​វិញ។​

    ពេលនោះ រយៈពេល​ប្រហែល​ជាង២០​នាទី ភាគី​ថៃ ក៏​ហៅ​មន្ត្រី​ការិយាល័យ BlO ទៅ​សហការ ដើម្បី​តាប​ចាប់​ជនសង្ស័យ​។ ភ្លាមៗ​នោះ​មន្ត្រី​ការិយាល័យ BIO  ក៏​រាយការណ៍​តាម​ថា​នា​នុ​ក្រម ដើម្បី​ចាត់វិធានការ ស្រាវជ្រាវ ស្ទាក់ចាប់។​ ​ប៉ុន្តែ​រហូតដល់​បច្ចុប្បន្ន​រកពុំ​ទាន់​ឃើញ​ជនជាតិ​រុស្ស៊ី​នៅឡើយ​។​

    ប៉ូលិស​បន្តថា សមត្ថកិច្ច​ថៃ​ឃាត់​ជនសង្ស័យ​ឈ្មោះ ហួត សុ​គម (​ហៅ​យាយ​គឿន​) ភេទស្រី ៥៤ ​ឆ្នាំ មុខរបរ កម្មករ​រុញ​រទេសដឹក​ឥ​វ៉ាន់ ទីលំនៅ​បច្ចុប្បន្ន ភូមិ​ថ្មី ឃុំ​ប៉ាក់​ខ្លង ស្រុក​មណ្ឌលសីមា ខេត្តកោះកុង។​

    សមត្ថកិច្ច​ថៃ ដកហូត​វត្ថុតាង​រួមមាន កញ្ឆា​គ្រៀម ចំនួន ២១​កំប៉ុង ស្មើ ៤,២៧ គ​.​ក​, ហេ​រ៉ូ​អ៊ីន ចំនួន ២១,២៩ ក្រាម​និង ឡេ​លាប​ស្បែក កំប៉ុង​ជ័រ ចំនួន ២១ កំប៉ុង។​

    បច្ចុប្បន្ន​ភាគី​ថៃ កំពុង​កសាង​សំណុំ​រឿង ទៅតាម​និតិ​វិធី​ច្បាប់​របស់​ព្រះរាជាណាចក្រ​ថៃ រីឯ​ជនសង្ស័យ​ជនបរទេស កម្លាំង​ប៉ូលិស​ខ្មែរ​កំពុង​ស្រាវជ្រាវ​ស្វែ​ករក​៕​

adverise with khmeread