samsung-banner
adverise with khmeread

ឆេះផ្ទះ​លក់​កង់ លន់ នី នៅ​ក្រុង​កំពង់ចាម​ ទុស្សេ​ខ្សែ​ភ្លើង​

Unnamed

    កំពង់ចាម ៖ មាន​ករណី​ផ្ទុះ​សេ​ខ្សែ​ភ្លើ​ង​ផ្ទះ​លក់​កង់ លន់ នី ដែលមាន​ទីតាំងនៅ​ចំណុច​ខាង​ជើ​ង​ស្ពាន​គី​ហ្សូ​ណា​កាលពី​វេលា​ម៉ោង​៥ ​និង​៥០​នាទី​ព្រលប់​ថ្ងៃទី​៩ ខែធ្នូ ឆ្នាំ​២០១៦ ម្សិលមិញ បណ្តាលឱ្យ​ឆេះ​ខូចខាត​ទ្រព្យសម្បត្តិ​មួយចំនួន។​

    ប្រភពពី​កម្លាំង​សមត្ថកិច្ច​ដែល​បាន​ចុះ​ទៅដល់​កន្លែង​កើ​ត​ហេតុ​ បានឱ្យដឹងថា​ករណី​អគ្គិភ័យ​នេះ​បណ្តាលមកពី​ឆ្លង​ចរន្តអគ្គិសនី​ហើ​យ​បង្ក​ជា​អគ្គិភ័យ​តែ​ ដោយ​ម្ចាស់ផ្ទះ​បាន​រាយការណ៍​ប្រាប់​សមត្ថកិច្ច​ទាន់ពេល ​និង​ដោយបាន​ការយកចិត្តទុកដាក់​ពី​លោក​ឧ​ត្ត​ម​សេនីយ៍​ស្នងការ​ក៏ដូចជា​ការិយាល័យ​គ្រប់​ជំនាញ​ទើ​ប​ការ​ចុះជួយ​អន្តរាគមន៍​ភ្លាមៗ​ទាន់ពេល​ទើ​ប​ធ្វើ​ឱ្យ​អគ្គិភ័យ​កើត​ឡើង​នោះ​ ត្រូវបាន​រលត់ទៅវិញ​ដោយ​ប្រើ​ប្រាស់​ទឹក​១ ​រថយន្ត​ដោយពុំ​មានការ​ឆេះ​រីក​រាលដាល​ដល់ផ្ទះ​ជាប់​នោះ​ឡើយ​៕​

adverise with khmeread

មតិយោបល់