adverise with khmeread 1

Gareth Bale នឹង​ខកខាន​ចំនួន​បី​សប្តាហ៍​

​ការតាមដាន​ស្ថានភាព​របស់​ខ្សែបម្រើ​ក្លឹប Real Madrid កីឡាករ Bale ជា​លើកដំបូង​បាន​បង្ហាញថា កីឡាករ​សញ្ជាតិ​វេ​ល​រូបនេះ​នឹង​ខកខាន​ការប្រកួត​ចំនួន​បី​សប្តាហ៍ មានន័យថា រូបគេ​នឹងមិន​បានបង្ហាញ​ខ្លួន​ក្នុងជំនួប​ជាមួយ​ក្រុម Betis, Espanyol និង Granada នោះទេ​។​

​ខ្សែបម្រើ​ប្រយុទ្ធ​របស់​ក្រុម​អធិរាជ​សរូប​នេះ​បាន​រងរបួស​ក្នុងជំនួប​ជាមួយ​ក្រុម Gijon និង​ត្រូវបាន​បង្ខំចិត្ត​ដូរ​ចេញ​មុន​តង់​ទីមួយ​។ បន្ទាប់ពី​ការពិនិត្យ​ពី​ស្ថានភាព​របួស Gareth Bale មាន​បញ្ហា​កំភួនជើង​ខាងស្តាំ​។​


​ឥឡូវនេះ​គោលដៅ​សម្រាប់​រូបគេ​នោះ​គឺ​ត្រូវតែ​វិលត្រឡប់​មកវិញ​ទាន់ពេលវេលា​សម្រាប់​ការប្រកួត​ជាមួយ​ក្រុម Roma ក្នុង​ក្របខ័ណ្ឌ Champions League ជើង​ទីមួយ​នៅ​ខែក្រោយ​៕

adverise with khmeread
ប្រភព៖ ម៉ាកា

អ្នកនឹងចូលចិត្ត

មតិយោបល់