កម្មករសំណង់​ ២​ នាក់ ពេល​ឡើង​ជួសជុល​ហាង​មួយកន្លែង ស្រាប់តែ​ធ្លាក់​មកក្រោម​ស្លាប់​ម្នាក់​ របួសធ្ងន់​ម្នាក់

    ភ្នំពេញ ៖ កម្មករសំណង់​២​នាក់ បាន​ស្លាប់​ម្នាក់ ​របួសធ្ងន់​ម្នាក់ ​នៅពេលដែល​ពួកគេ​បាន​ឡើងលើ​រន្ទា ​​ហើយបាក់ជើងធ្លាក់​មកក្រោម ខណៈដែល​ពួកគេ កំពុង​ឡើង​ជួសជុល​ហាង​មួយកន្លែង​ហេតុ​កា​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​១០ ​និង​៥០​នាទី​ព្រឹក​ថ្ងៃទី​១០ ខែធ្នូ ឆ្នាំ២០១៦ ​ស្ថិតនៅ​ផ្ទះ​លេខ​២៣​តាម​បណ្តោយ​ផ្លូវ​ម៉ៅ​សេទុង​កែង​ ផ្លូវ​៦៣ ​ភូមិ​៩ ក្នុង​សង្កាត់​បឹង​កេងកង​១ ខណ្ឌចំការមន។​

    សមត្ថកិច្ច​បានឱ្យដឹង​ថា ជនរងគ្រោះ​ទាំង​ ២ ​នាក់​ទី​១​មានឈ្មោះ ឌឺ​ង ភេទ​ប្រុស​ អាយុ​ប្រហែល​២៩​ឆ្នាំ (​រងរបួស​ធ្ងន់​បាន​បញ្ចូនទៅ​មន្ទី​ពេទ្យ​រុ​ស្ស៊ីបាន​ស្លាប់​)​ និង​ជនរងគ្រោះ​ទី​២​ឈ្មោះ ម៉ៅ ភេទ​ប្រុស ​អាយុ​២៥​ឆ្នាំ ​(​រងរ​បូស​ធ្ងន់​)​ ជនរ​គ្រោះ​ទាំងពីរ​នាក់​មានស្រុក​កំ​ណើ​ត​ភូមិ​ក្តុក ​ឃុំ​ក្តុក​ ស្រុក​គងពិសី​ ខេត្តកំពង់ស្ពឺ​។​

    តាម​ប្រភព​កន្លែងកើតហេតុ​ពេលដែល​ពួកគេ​បាននឹងកំពុង​លើក​ឥដ្ឋ ឡើង​ទៅលើ សម្រាប់ធ្វើ​ការជួសជុល ស្រាប់តែ​ដាច់​ធ្លាក់ មកក្រោម​បណ្តាល​រងរបួស​ធ្ងន់ រហូតដល់​បែកក្បាល ហូរឈាម​យ៉ាងខ្លាំង។​

    ក្រោយ​កើតហេតុ ជនរងគ្រោះ​ម្នាក់​ត្រូវបាន​បញ្ជូន ទៅកាន់​មន្ទីរពេទ្យ​កាល់ម៉ែត និង​ម្នាក់ទៀត ត្រូវបញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​រុ​ស្ស៊ី៕


Unnamed %281%29
adverise with khmeread
Loading ad ...