បើក​កុងតឺន័រ​ធ្លាក់​ផ្លូវ​នៅ​ស្រុក​កំពង់សីលា​

    ព្រះសីហនុ ៖ សមត្ថកិច្ច​មូលដ្ឋាន​ឱ្យដឹងថា​រថយន្ត​កុង​តឺ​ន​រ័​មួយគ្រឿង ក្បាល​ពណ៌​ស ពាក់​ស្លាក​លេខ ព្រះសីហនុ 3A-0549 និង​កន្ទុយរ៉ឺ​ម៉ក​សណ្តោង​ពាក់​ស្លាក​លេខ ព្រះសីហនុ 4A-0020 បាន​ធ្លាក់​ចេញពី​ផ្លូវជាតិ​លេខ​៤ ត្រង់​ចន្លោះ​គីឡូម៉ែត្រ​លេខ 137-138 ក្នុងភូមិ​បឹង​ត្រាច ឃុំ​ចំការ​ហ្លួង ស្រុក​កំពង់​សិលា ខេត្ត​ព្រះសីហនុ កាលពី​ម៉ោង​ជិត​២​យប់​រំលង​អា​ធ្រា​ត្រ​ឆ្លង​ចូល​ថ្ងៃទី​១០​​ ធ្នូ​នេះ។​

    តាម​កងរាជអាវុធហត្ថ​ស្រុក​កំពង់សីលា​បានឱ្យដឹងថា ហេតុការណ៍​នេះ​កើត​ឡើ​ង​ដោយសារ​រថយន្ត​ខាង​លើ ពេល​កំពុង​បើ​កបរ មាន​ទិសដៅ​ពី​ភ្នំពេញ​ទៅ​ខេត្ត​ព្រះសីហនុ មកដល់​ចំណុច​ផ្លូវ​កោង ហើយ​បើក​លឿន​ផង​នោះ បាន​ជ្រុល​ទៅ​ប៉ះ​ពីក្រោយ​រថយន្ត​មួយគ្រឿង​ទៀត​មិន​ស្គាល់​ភិនភាគ​ (​ក្រោយ​កើត​ហេតុ​រថយន្ត​ខាងមុខ​បើ​ក​គេចចេញ​បាត់​)។​

    គ្រោះថ្នាក់​នេះ​បាន​ធ្វើ​ឱ្យ​រថយន្ត​កុង​តឺ​ន​រ័​មួយ​នេះ រេ​ចង្កូត​ធ្លាក់​ទៅ​ស្តាំ​ដៃ​ផ្លូវ និង​បុក​ដើម​ឈើ​ចម្ងាយ​ប្រហែល​១៨ម៉ែត្រ​ពី​ចិ​ញ្ចើ​ម​ផ្លូវ​បណ្តាលឱ្យ​រថយន្ត​ខូចខាត​ផ្នែក​ក្បាល​រថយន្ត​ធ្ងន់ធ្ងរ ប៉ុន្តែ​អ្នក​បើ​កបរ​មិនមាន​រងគ្រោះថ្នាក់​ទេ និង​បាន​រត់គេចខ្លួន​ទុក​រថយន្ត​ចោល​នៅ​កន្លែង​កើ​ត​ហេតុ​៕​

adverise with khmeread