គ្រោះថ្នាក់​ចរាចរណ៍​២​លើក​នៅ​កោះកុង​របួស​៤​នាក់​

    កោះកុង ៖ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​២​លើក​នៅ​ខេត្តកោះកុង​បណ្តាលឱ្យ​មនុស្ស​ ៤ ​នាក់រ​របួស កាលពី​យប់​ថ្ងៃទី​៩ ​ធ្នូ​នេះ។​

    ១-​នៅ​យប់​ថ្ងៃទី ៩ ខែ ធ្នូ ឆ្នាំ ២០១៦ វេលា​ម៉ោង២១ ​និង​៣០​នាទី ផ្លូវ​លេខ​៤៨​នៅ​ចន្លោះ​គីឡូម៉ែត្រ លេខ ៤០-៤១ ស្ថិតនៅ​ភូមិ​ធ្នង់ ឃុំ​កណ្ដោល ស្រុក​បូ​ទុម​សាគរ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍ កើតឡើង ១ លើក គឺ ស្រវឹងស្រា ជិះ​ម៉ូតូ​ដួល​ដោយ​ខ្លួនឯង​។ ម៉ូតូ​ម៉ាក wave គ្មាន​ស្លាក​លេខ បណ្ដាលឱ្យ​រងរបួស​ម្នាក់​បញ្ជូនទៅ​ពេទ្យ។​

    ២-​នៅ​យប់​ថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៦ វេលា​ម៉ោង១៩ ​និង​៣៨ នាទី ស្ថិតនៅ​ភូមិ​ជី​មាល ឃុំ​អណ្ដូងទឹក ស្រុក​បូ​ទុម​សាគរ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍ កើតឡើង ១ លើក គឺ​រថយន្ត​ក្រឡាប់​ដោយ​ខ្លួនឯង។​

    ប៉ូលិស​និយាយថា គ្រោះថ្នាក់​នេះ​បង្កឡើង​ដោយ​រថយន្ត​ម៉ាក HIGHLANDER ពាក់​ស្លាក​លេខ ភ្នំពេញ 2AG 4827 បណ្ដាលឱ្យ​រងរបួស ៣ នាក់ ស្រីម្នាក់​៕​

Untitled 1
adverise with khmeread
Loading ad ...