samsung-banner
adverise with khmeread

រថយន្ត​កុងតឺន័រ​បុក​ម៉ូតូ អាយ​ខុនពេញទំហឹង បណ្ដាលឱ្យបុរស​ម្នាក់​បែក​ប្រអប់ជើង​ស្តាំ​

Unnamed

    ភ្នំពេញ ៖ បុរស​ម្នាក់​ជិះ​ម៉ូតូ​អាយ​ខុន​មួយគ្រឿង ត្រូវ​រថយន្ត​កុងតឺន័រ មួយគ្រឿង​បើកបរ​ដោយ​បុរស​ម្នាក់​ក្បឿ​ន​លឿន បុក​ម៉ូតូ​អាយ​ខុន​ចំ​ពីមុខ​ពេញទំហឹង បណ្តាល​រយះ​ និង​បែក​ប្រអប់ជើង​ខាងស្តាំ ត្រូវ​រថយន្ត​ក្លីនិក​ឯកជន​មក​ដឹក​ទៅ​សង្គ្រោះ​ភ្លាមៗ។​

    ហេតុការណ៍​នេះ នៅវេលា​ម៉ោង​១០ ​និង​៤០​នាទី​យប់​ថ្ងៃទី៩ ធ្នូ​២០១៦ នៅតាម​បណ្តោយ​ផ្លូវ ៣៧១ ស្ថិតក្នុង​សង្កាត់​បឹងទំពន់ ខណ្ឌមានជ័យ។​

    តាម​សាក្សី​ពី​កន្លែងកើតហេតុ បានឱ្យដឹងថា នៅ​មុនពេល​កើតហេតុ គេ​ឃើញ បុរសរងគ្រោះ ខាងលើ​ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាក ហុងដា អាយ​ខុន​ពណ៌​ផ្កាឈូក​ពាក់​ស្លាក​លេខ ព្រៃវែង​ប​1D-3535 តាម​បណ្តោយ​ផ្លូវ​៣៧១ ពី​កើ​ទៅ​លិច។​

    ខណៈ​មកដល់​ចំណុចកើតហេតុ ស្រាប់​តែមាន​រថយន្ត​កុងតឺន័រ​ក្បាល​ព​ណ៌ស ពាក់​ស្លាក​លេខ​ភ្នំពេញ 3C-0320 ជា​រថយន្ត​របស់​កំពង់​ផែ​ស្វយ័ត​ភ្នំពេញ បើកបរ​ដោយ​បុរស​ម្នាក់​ទិសដៅ​បញ្ច្រាស់ទិស​គ្នា​ក្នុង​ល្បឿន​មួយ​យ៉ាង​លឿន រួច​បាន​វ៉ា​រថយន្ត​មួយគ្រឿង​ទៀត​នៅខាងមុខ ក៏​វ៉ា​ក់​អើ​នឹង​ម៉ូតូ​រងគ្រោះ បុក​ម៉ូតូ​អាយ​ខុន​កៀប​ជាប់​នឹង​ក្បាល​រថយន្ត​អូស​ជាង​១០​ម៉ែត្រ​។​ ចំណែក​បុរស​ជិះ​ម៉ូតូ បាន​ខ្ទាតចេញពី​កង់​រថយន្ត បណ្តាលឱ្យ​រងរបួស​បែក​នឹងរ​យះសាច់​ប្រអប់ជើង​ស្តាំ​យ៉ាងធ្ងន់ធ្ងរ។​

    ក្រោយ​កើរ​ហេតុ​ភ្លាម​ជនរងគ្រោះ​ត្រូវបាន​រថយន្ត សាមុយ​ក្លីនិក សួគ៌ា មក​ដឹង​ទៅ​សង្គ្រោះ ដោយឡែក​រថយន្ត​បង្ក និង​ម៉ូតូ​រងគ្រោះ ត្រូវបាន​ប៉ូលិស​ចរាចរណ៍​ខណ្ឌ​សហការ​ជាមួយ​ជំនាញ​ចរាចរណ៍​ក្រុង​ធ្វើការ​វាស់វែង​យកទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​ដើម្បី​រងចាំ​ការដោះស្រាយ​គ្នា​នៅពេល​ក្រោយ​៕

adverise with khmeread

មតិយោបល់