បួន​ឆ្នាំមុន​វា​ជា​ខ្លា​ខ្លាច​សូម្បីតែ​ទឹក ថ្ងៃនេះ​វា​បាន​ក្លាយជា​ខ្លា​ពេញលក្ខណៈ​វិញ​ហើយ

​    ​នៅថ្ងៃនេះ វា​ជាស​ត្វ​ខ្លា​ដ៏​ខ្លាំងក្លា​និង​ឯករាជ្យ ប៉ុន្តែ​កាលបី​បួន​ឆ្នាំមុន Aasha ខ្លាច​សូម្បីតែ​ទឹក​។ សត្វ​ខ្លា​មកពី​តំបន់​បេង​ហ្គា​ល់​មួយ​ក្បាល​នេះ​មាន​ទម្ងន់​ត្រឹមតែ ១៣ គីឡូក្រាម​តែប៉ុណ្ណោះ​នៅពេល​វា​ត្រូវបាន​ជួយសង្គ្រោះ​ពី​ក្រុម​សៀក​មួយ ហើយ​ចិញ្ចឹម​ដោយ​អ្នកស្រី Vicky Keahey កាលពី​ខែមីនា ឆ្នាំ ២០១១​។ អ្នកស្រី Keahey ស្ថាបនិក​មជ្ឈមណ្ឌល In-Sync Exotics Wildlife Rescue and Educational Center ក្នុង​រដ្ឋ Texas បានឱ្យដឹងថា អ្វីមួយ​ច្បាស់​ជា​ខុស​ប្រក្រតី​នៅពេល​គាត់​ដឹងថា Aasha មាន​ទម្ងន់​ស្រាល​នៅពេល​វា​មាន​អាយុ ៩ ខែ ដែល​ខ្លា​ភាគច្រើន​មាន​ទម្ងន់ ១៣ គីឡូក្រាម​នៅពេល​វា​មាន​អាយុ​បី​ខែ​។​

​    ​Aasha មិន​ទទួលបាន​ការថែទាំ​ត្រឹមត្រូវ​នៅ​ក្រុម​សៀក​ឡើយ ហើយ​ត្រូវបាន​បង្ខំ​ឱ្យនៅ​ក្នុង​ទ្រុង​ជាមួយ​ខ្លាធំ​ជាង​វា​ដែល​តែង​ខាំ​វា​។ នេះ​បើ​យោងតាម​វេ​ប​សាយ The Dodo​។ ខ្លា​ញី​នេះ​ថែមទាំង​កើត​ស្រែង​ទៀតផង ហើយ​កន្លែង​ខ្លះ​មិន​ដុះ​រោម​សោះឡើយ និង​ខ្លះទៀត​ចេញឈាម​។ ទោះយ៉ាងណា Aasha ត្រូវបាន​ទុកឱ្យ​មជ្ឈមណ្ឌល​កន្លែង​ដែល​អ្នកស្រី Keahey មកជួប​វា​ពីរដង​ក្នុង​មួយ​សប្តាហ៍​ដោយ​ផ្តល់​ការព្យាបាល និង​នៅ​ជាមួយ​វា​។ គាត់​ថែមទាំង​ដាក់​អាងទឹក​ឆ្ពង់​ឱ្យ​ងូត​ទៀតផង ប៉ុន្តែ​វា​តែង​គេចវេះ​។​

​    ​បន្ទាប់ពី ៨ សប្តាហ៍ កន្លែង​ត្រងោល​ខ្លះ​ត្រូវបាន​ដោះ​ឡើងវិញ ហើយ​វា​ក៏​ចាប់ផ្តើម​ងូតទឹក​តាម​ទម្លាប់​។ ៨ ខែក្រោយ​មកវា​ក៏​ធំធាត់​ហើយ​ក្លាយជា​ខ្លា​ពិតប្រាកដ​៕

 

adverise with khmeread

អ្នកនឹងចូលចិត្ត