Jurgen Klopp: ខ្ញុំ​ភ្ញាក់ផ្អើល​ដែល Liverpool ទិញ Firmino

    ​អ្នកចាត់ការ​ទូទៅ​ក្រុម​ហង្ស​ក្រហម Liverpool លោក Jurgen Klopp និយាយថា គាត់​ពិតជា​ភ្ញាក់ផ្អើល និង​ទទួលបាន​ការចាប់អារម្មណ៍​យ៉ាងខ្លាំង ដែល​ក្លឹប​អាច​ចុះហត្ថលេខា​ទិញយក Roberto Firmino មុនពេល​ដែល​គាត់​ចូលកាន់​កាប់​តំណែង​។​

​    ​តារាបាល់ទាត់​អន្តរជាតិ​ប្រេ​ស៊ី​ល​រូបនេះ បាន​ចាក​ចេញពី Hoffenheim ផ្លាស់​ទៅកាន់​ទឹកដី Anfield ក្នុងតម្លៃ​ខ្លួន ២៩​លាន​ផោន កាលពី​ខែមិថុនា ឆ្នាំ​២០១៥ នៅមុន​ពេលដែល Klopp បាន​ចូលមក​ជំនួស​តំណែង​របស់ Brendan Rodgers ក្នុងនាម​ជា​អ្នកចាត់ការ​ថ្មី​តែ​បន្តិច​ប៉ុណ្ណោះ​។​

​    ​Firmino បានក្លាយ​ទៅជា​តួអង្គ​ដ៏​សំខាន់​ក្រោម​ការដឹកនាំ​របស់​អ្នកចាត់ការ​ទូទៅ​សញ្ជាតិ​អាល្លឺម៉ង់​រូបនេះ ដែល​សារភាពថា​ភ្ញាក់ផ្អើល ហង្ស​ក្រហម​អាច​ចុះហត្ថលេខា​ទិញ​ខ្សែបម្រើ​ប្រយុទ្ធ​មុត​ស្រួច​បាន​មុន​ក្រុម​ធំៗ​។​

​    ​Klopp បានបញ្ជាក់​ក្នុង​ស​ន្និ​សិទ្ធ​កាសែត​ថា "​រឿង​ដំបូង​ដែល​ខ្ញុំ​បានធ្វើ ពេលដែល​ខ្ញុំ​បាន​ចាក​ចេញពី Dortmund ខ្ញុំ​បាន​ទាញយក​ទូរស័ព្ទដៃ​របស់ខ្ញុំ និង លុបចោល​លេខ​ដែល​មិនដែល​ទាក់ទង​បាន​។ ដូច្នេះ​ខ្ញុំ​មិនបាន​ពិភាក្សា​ទៅ​នរណាម្នាក់​ដើម្បី​ផ្តល់​ដំបូន្មាន អំពី​ការទិញ Firmino ឬ​នរណាម្នាក់​នោះឡើយ​។ គ្មាន​នរណាម្នាក់​បាន​សួរ​ខ្ញុំ​អំពី​គាត់​ឡើយ ប៉ុន្តែ​គាត់​គឺជា​កីឡាករ​ម្នាក់ ដែល​ខ្ញុំ​បានគិត​ថា​ជា​កីឡាករ​ដ៏​ល្អ​ម្នាក់​នៅក្នុង Bundesliga ដូច្នេះ ពេលដែល​ខ្ញុំ​បានឃើញ Liverpool ចុះហត្ថលេខា​ទិញ​គាត់ ខ្ញុំ​បាន​គិតថា តើ Liverpool អាចធ្វើ​រឿងនេះ​បាន​យ៉ាងដូច​ម្តេចទៅ​? ពួកគេ​មិនបាន​ស្ថិតនៅក្នុង​អំឡុងពេល​ដ៏​ល្អ ១០០​ភាគរយ​នោះឡើយ ហើយ​ក្លឹប​ដទៃទៀត​អាច​នឹង​ចំណាយ​ច្រើន​លើសពីនេះ​ទៅលើ​គាត់ ដូច្នេះ​ខ្ញុំ​បានគិត​ភ្លាមៗ​ថា ការផ្ទេរ​អ្វី​ក៏​អស្ចារ្យ​ម្ល៉េះ​សម្រាប់​ពួកគេ​។ ខ្ញុំ​គិតថា ពួកគេ​បាន​បង្កើតឱ្យមាន​ការផ្ទេ​រ​ដ៏​ល្អ​មួយ ដោយសារតែ​ខ្ញុំ​មាន​អារម្មណ៍​ជាក់ច្បាស់​ណាស់​ថា ក្លឹប​នឹងត្រូវ​ចំណាយ​ច្រើន​លើសពីនេះ​ទៀត​សម្រាប់​គាត់​"៕

18z5vx04avs9q1p3nl5vd5z6b7 adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់