samsung-banner
adverise with khmeread

Willian: ចុះហត្ថលេខា​លេង​ឲ្យ Chelsea គឺជា​ក្តី​សុ​បិ​ន្ត​ដ៏​ធំ​បំផុត​

Willian web

    ​កាលពី​ឆ្នាំ​២០១៣​កីឡាករ​សញ្ជាតិ​ប្រេ​ស៊ី​ល Willian គ្រោង​នឹង​ផ្ទេរ​ទៅ​ក្លឹប Tottenham ក្នុងតម្លៃ​៣០​លាន​ផោន​ទៅហើយ ប៉ុន្តែ​បែរជា​ត្រូវ​ក្លឹប Chelsea​ដណ្តើមយក​កីឡាករ​រូបនេះ​នៅ​នាទីចុងក្រោយ​នៃរ​ដូ​ល​កាល​ទិញដូរ​កីឡាករ​។ នៅសល់​រយះពេល​ត្រឹមតែ​២៤​ម៉ោង​ទៀត​ប៉ុណ្ណោះ​ដែល​កីឡាករ​រូបនេះ​នឹង​ក្លាយជា​កីឡាករ​របស់ Tottenham ប៉ុន្តែ​ខ្សែបម្រើ​ស្លាប​រូបនេះ​និយាយថា ការចុះ​កិច្ចព្រមព្រៀង​ជាមួយ Chelsea គឺជា​ក្តី​សុ​បិ​ន្ត​ដ៏​ធំ​បំផុត​នៅក្នុង​ឆាកជីវិត​របស់ខ្លួន​។​

​    ​Willian បាន​និយាយថា “​ខ្ញុំ​មិនដឹងថា គួរតែ​និយាយ​យ៉ាងម៉េច​ទេ​។ ប៉ុន្តែ តាម​ដែល​ខ្ញុំ​គិត វា​គឺជា​ព្រឹត្តិការណ៍​ដ៏​អស្ចារ្យ​ក្នុង​ជីវិត​របស់ខ្ញុំ នៅពេលដែល​ខ្ញុំ​ចុះហត្ថលេខា​ជាមួយ​ក្រុម Chelsea ពីព្រោះ​វា​គឺជា​សុបិន​របស់ខ្ញុំ​”​។ នៅពេល​ខ្ញុំ​មកដល់​ខ្ញុំ​សប្បាយចិត្ត​ខ្លាំងណាស់ ដែល​បាន​លេង​ឲ្យ​ក្រុម Chelsea និង​ឈ្នះ​ពាន​នៅទីនេះ​។ 

​    ​កីឡាករ​វ័យ​២៨​ឆ្នាំ​រូបនេះ​គឺជា​កីឡាករ​ដ៏​ពេញនិយម​ក្នុងចំណោម​អ្នកគាំទ្រ​របស់​ក្រុម Chelsea ហើយក៏​ជា​កីឡាករ​ឆ្នើម​ប្រចាំ​រដូវ​កាល​២០១៥/ ២០១៦​របស់ Chelsea ផងដែរ​៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់