អបអរ​ទិវា​សិទ្ធិមនុស្ស​!!!​ សូមមើល​វីដេអូ​ ឃាតករ​មុនពេល​ និង​ក្រោយពេល​បាន​បាញ់សម្លាប់​ស្រី​ស្នេហ៍​ចំ​ភ្នែក​ធ្លា​យមក​ក្បាល

    ភ្នំពេញ ៖ ពិតជា​សាហាវ​បុរស​ជា​​មន្ត្រី​ប៉េអឹម​ម្នាក់ ក្រោយមក​អាវុធហត្ថ​បដិសេធថា​គ្មាន​ឈ្មោះ​ក្នុង​បញ្ជី បាន​បាញ់សម្លាប់​ស្ត្រី​ម្នាក់ នៅក្នុង​បន្ទប់​លេខ​៤០៤  ផ្ទះសំណាក់​សារី​ធំ មាន​ទីតាំង​លេខ​១០៨A១ ផ្លូវ​លេខ​២៧៣ ក្រុមទី​២ ភូមិទួលគោក សង្កាត់​ទួល​សង្កែ ខណ្ឌឫស្សីកែវ​​ កាលពី​វេលា​ម៉ោង១២​​ និង​៤០​នាទី ថ្ងៃទី ១០​ធ្នូ​ឆ្នាំ​២០១៦ ដែលជា​ថ្ងៃ​មនុស្ស​នៅលើ​ពិភពលោក​កំពុង​ប្រារព្ធ​ទិវា​សិទ្ធិមនុស្ស​អន្តរជាតិ។​

    បើ​មើល​តាម​វីដេអូ​ដែល​ពួកគេ​ទាំង​២​នាក់ ​(​ឃាតករ​ និង​នារី​រងគ្រោះ​) បាន​ចូល​ផ្ទះសំណាក់​ដំបូង​ហាក់ដូចជា​មិន​ចុះសម្រុង​គ្នា​នោះទេ​​​ (ទំនងជា​មានទំនាស់​គ្នា​...)​។​

    បន្ទាប់​ពី​ឃាតករ​ចេញមក​វិញ​ម្នាក់ឯង​បាន​ប្រតាយប្រតប់​ជាមួយ​អ្នកយាម​ម៉ូតូ​ដួល​ត្រឡប់ត្រឡិន នៅពេល​ស្ត្រី​មេការ​ម្នាក់​ទៅ​មើល​ហើយក៏​រត់​ចេញមក​វិញ​ទាំង​ភិតភ័យ​...​។​

    ប៉ូលិស​និយាយថា សព​ឈ្មោះ សុន ស្រី​លក្ខ​ណ៏ ភេទ​ស្រី ​អាយុ ២៥ ឆ្នាំ ទីលំនៅ​ភូមិ ត្រពាំង​រាំង ឃុំ​អង្គរមាស ស្រុកដងទង់ ខេត្តកំពត ​ត្រូវ​ឃាតករ​បាញ់​១​គ្រាប់​ចូល​គ្រាប់ភ្នែក​ខាងឆ្វេង ​ធ្លាយ​ចេញ​ក្បាល​ខាងក្រោយ​។​

    ប៉ូលិស​បន្តថា ជនសង្ស័យ​ឈ្មោះ អ៊ុំ​ សុ​ផា ភេទ​ប្រុស​ អាយុ ៣០ ​ឆ្នាំ មុខរបរ កងរាជអាវុធហត្ថ​ឋានន្តរសក្តិ វរៈ​សេនី​យ៏​ត្រី ស្រុកកំណើត​ខេត្ត កំពង់​ស្ពី ស្នាក់នៅ​ផ្ទះជួល​ម្តុំ ​"​ជ្រោះ​បាត់​ស្នេ​ហ៏​"​ ក្នុង​សង្កាត់ ទួល​សង្កែ ខណ្ឌឬ​ស្សី​កែវ​ ​បច្ចុប្បន្ន​គេចខ្លួនបាត់​។​

    ប៉ូលិស​បន្តថា នៅវេលា​ម៉ោង​ប្រមាណ​១២ ​និង​២០​នាទី​អា​ធ្រា​ត្រ ថ្ងៃទី១០ ​ធ្នូ ឆ្នាំ២០១៦ ​ជនសង្ស័យ​បាន​ឌុប​ជនរងគ្រោះ​ដោយ​ម៉ូតូ​ម៉ូតូ​ម៉ាក PCX ពាក់​ស្លាក​លេខ ៤៣៩៩ មក​ជួល​បន្ទប់​កើតហេតុ​ខាងលើ​ស្នាក់នៅ។​

    លុះដល់​ម៉ោង​១២ ​និង​៤០​នាទី​អា​ធ្រា​ត្រ​ដដែល​អ្នកយាម​ផ្ទះសំណាក់​ឮសូរ​ផ្ទុះអាវុធ ក៏​រត់​ឡើងទៅ​មើល​។ ជួន​ពេលនោះ​ជនសង្ស័យ​ក៏​រត់ចេញ​ចុះមក​ក្រោម​ឡើង​ជិះ​ម៉ូតូ អ្នកយាម​ក៏​ឃាត់​ត្រូវបាន​ប្រតាយ​គ្នា​យកបាន​អាយ​ឌី​មួយគ្រឿង​,​ មួក​ការពារ​ដែលមាន​បិត​ផ្លាក​កង​រាជ​​អាវុធហត្ថ រួច​ជនសង្ស័យ​ក៏​ជិះ​ម៉ូតូ​គេចខ្លួនបាត់​។​

    ក្នុងករណីនេះ​ទាំង​កម្លាំង​ប៉ូលិស ​និង​កម្លាំង​អាវុធហត្ថ​កំពុង​តាម​ប្រមាញ់​ចាប់​ឃាតករ​មក​ផ្តន្ទាទោស​តាមច្បាប់៕

 

adverise with khmeread