ពូ​ទីន​បដិសេធ​ការដូ "​សុនខ​ឈ្មោល​" ពី​លោក​អា​បេ​នៅមុន​កិច្ចប្រជុំ​កំពូល​សប្តាហ៍​ក្រោយ​ក្នុងប្រទេស​ជប៉ុន​

    ​រុស្ស៊ី​បាន​បដិសេធ​ការប៉ុនប៉ង​ធ្វើ​កិច្ច​ការទូត​ដោយ​យក​សុនខ​ធ្វើជា​កាដូ​សម្រាប់​ប្រធានាធិបតី វ្ល៉ា​ឌី​មៀរ ពូ​ទីន នៅ​កិច្ចប្រជុំ​កំពូល​សប្តាហ៍​ក្រោយ​ជាមួយ​នាយករដ្ឋមន្ត្រី​ជប៉ុន ស៊ិន​ហ្សូ អា​បេ​។ 

​    ​រដ្ឋាភិបាល​ជប៉ុន​គ្រោង​ជូន​កាដូ​សត្វ​សុនខ​ឈ្មោល​ឈ្មោះ Akita គួរឱ្យ​ស្រឡាញ់​មួយ​ក្បាល​ដល់​លោកពូ​ទីន ដើម្បី​រួមរស់​ជាមួយ​សុនខ​ញី​ឈ្មោះ Yume ដែល​ជប៉ុន​ជូន​ប្រទេស​រុស្ស៊ី​ក្នុង​ឆ្នាំ ២០១២ សម្រាប់​ការជួយ​របស់​រុស្ស៊ី​អំឡុង​រញ្ជួយ​ដី និង​ស៊ូ​ណា​ម៉ិ​នៅ​ជប៉ុន​។ 

​     ប៉ុន្តែ​សមាជិកសភា​ជប៉ុន​លោក Koichi Hagiuda និយាយ​កាលពី​ថ្ងៃ​សុក្រ​ថា រុស្ស៊ី​បាន​បដិសេធ​សំណើ​ផ្តល់ជូន​កាដូ​សត្វ​សុនខ​នេះ​បាត់ទៅហើយ ដោយ​ខាង​រុស្ស៊ី​ពុំ​ផ្តល់​មូលហេតុ​ឱ្យដឹង​នោះទេ​។

​    ​លោក​អា​បេ និង​ពូ​ទីន​នឹង​ជួបគ្នា​ក្នុងប្រទេស​ជប៉ុន​នៅ​ថ្ងៃទី ១៥ និង ១៦ ធ្នូ ដើម្បី​និយាយ​អំពី​បញ្ហា​សន្តិសុខ ការហ្វឹកហាត់​ជើង​ទឹក​រួមគ្នា និង​ការចុះ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​មួយចំនួន​៕

ប្រភព៖បរទេស

adverise with khmeread

អ្នកនឹងចូលចិត្ត