adverise with khmeread 30500a5c00000578 3405345 image a 2 1453149027565

កីឡាករ Adnan Januzaj ផ្តល់​កាដូ​ពិសេស​ទៅ​ឲ្យ​ក្រុម​បិសាច​ពេល​ត្រឡប់មក​ទ្រនំ​ដើម​វិញ​ (មានវីដេអូ)

​កីឡាករ Adnan Januzaj បា​នរក​គ្រាប់​បាល់​ឲ្យ​ក្រុម​បិសាច​ក្រហម Manchester United ចំនួន​ពីរ​គ្រាប់​ក្នុងជំនួប​ក្រុមយុវជន​ក្រោយ​អាយុ ២១ ឆ្នាំ​ជាមួយ​ក្រុម Southamton ដោយបាន​បញ្ចប់​លទ្ធផល ៤-០ ។​

​កីឡាករ​សញ្ជាតិ​ប៊ែ​ល​ហ្ស៊ី​ក ត្រូវបាន​ក្រុម Borussia Dortmund បញ្ចប់​កិច្ចសន្យាខ្ចី​ជើង​សម្រាប់​រយៈពេល​ពាក់កណ្តាល​រដូវ​កាល ប៉ុន្តែ​ការ​ត្រឡប់មកវិញ​នេះ​គឺ​បន្ទាប់ពី​ទទួលបាន​លទ្ធផល​មិន​គាប់ប្រសើរ​នោះឡើយ នៅក្នុង​ក្របខ័ណ្ឌ​លី​ក​អាល្លឺម៉ង់ Bundesliga ។ 

​កីឡាករ Adnan Januzaj បានផ្តល់​នូវ​ឱកាស​ដ៏​ពិ​សេសមួយ​ទៅ​ឲ្យ​ក្រុមយុវជន​អាយុ​ក្រោម ២១ ឆ្នាំ Manchester United ដែល​ប៉ះ​ជាមួយ​ក្រុម Southamton នៅ​យប់មិញ​នេះ​។​

​គាត់​បាន​ប្រើ​ជើងឆ្វេង​ស៊ុត​បញ្ចូល​ទី​ពី​ចម្ងាយ ដែល​ផ្តល់​ឲ្យ​ក្រុម​របស់គាត់​ធ្វើការ​នាំមុខ​មុន​នៅ​នាទី ៤៥​។ ហើយ​គ្រាប់​បាល់​ទីពីរ​នៃ​ការប្រកួត​ក៏​សម្រេចបាន​ដោយ​កីឡាករ​រូបនេះ​ផងដែរ​។​

​កីឡាករ​ដែល​បណ្តុះបណ្តាល​ដោយ​ក្រុម​បិសាច​ក្រហម​រូបនេះ ត្រូវបាន​គេ​រំពឹងថា​គាត់​នឹង​អាច​ត្រឡប់​ទៅលេង​ជា​ជម្រើស​ដំបូង​ឲ្យ​ក្រុម​របស់គាត់​ម្តងទៀត​នាពេលខាងមុខ ប្រសិនបើ​គាត់​អាច​រក្សា​ទម្រង់​លេង​ល្អ​ដូចនេះ​បន្តទៀត​បាន​៕

 

adverise with khmeread
ប្រភព៖ មេត្រូ

អ្នកនឹងចូលចិត្ត

មតិយោបល់