ស្ត្រី​ម្នាក់នេះ​អាយុ​ជិត ៦០ ហើយ​នៅតែ​ដើរ​បង្ហាញ​ម៉ូត​យ៉ាងសកម្ម​មិន​ចាញ់​ក្មេងៗ​

    ​ស្ត្រី​មួយចំនួន​នៅពេល​ពួកគេ​មាន​អាយុ​ជិត ៦០ ឆ្នាំ ពួកគេ​សម្លឹងមើល​ការចូលនិវត្តន៍ ចង់​ចំណាយពេល​ជាមួយ​គ្រួសារ ឬក៏​មើលថែ​ចៅៗ ហើយ​ខ្លះទៀត​ចង់​ធ្វើដំណើរ​ជុំវិញ​ពិភពលោក​។​

​    ​ទោះយ៉ាងណា លោកយាយ​វ័យ ៥៩ ឆ្នាំឈ្មោះ Yasmina Rossi មាន​វិធី​រស់នៅ​ជីវិត​របស់គាត់​យ៉ាង​ប្រពៃ​។ គាត់​កើត​នៅ​ប្រទេស​បារាំង​ក្នុង​ឆ្នាំ ១៩៥៥ ហើយ​ត្រូវបាន​ចិញ្ចឹម​បីបាច់​នៅលើ​កោះ Corsica​។ លោកយាយ Rossi បានធ្វើឱ្យ​អ្នក​រាល់គ្នា​ច្រណែន​ដោយសារ​សម្រស់​ដ៏​ស្រស់ស្អាត​របស់គាត់ ភាព​វ័យក្មេង និង​រាងកាយ​មាន​សុខ​ភាពល្អ​។ អាជីព​ដ៏​ជោគជ័យ​របស់គាត់​ជា​តារា​បង្ហាញ​ម៉ូដ​បានធ្វើឱ្យ​គាត់​ក្លាយជា​ស្ត្រី​ដ៏​គួរឱ្យកត់សម្គាល់​ម្នាក់​នាពេល​សព្វថ្ងៃនេះ​។ គាត់​បានធ្វើការ​ជាមួយ​ផលិតផល​អន្តរជាតិ​ល្បីៗ​ដូចជា Hermes, Macy’s និង Marks & Spencer ជាដើម​។ លោកយាយ​ក៏​ជាជាង​ថតរូប និង​ជា​អ្នក​ច្នៃ​សេ​រ៉ា​មិ​ក​ផងដែរ​។​

​    ​នៅពេល​ត្រូវបាន​សួរ​អំពី​របៀប​ដែល​គាត់​អាច​រក្សា​ឱ្យ​រាង​និង​មុខមាត់​នៅ​ក្មេង លោកយាយ Rossi បាន​ប្រាប់​ទស្សនាវដ្ដី Sunday Times’ Style ថា "​គ្មាន​អាថ៌កំបាំង​ធំដុំ​អ្វី​នោះទេ​។ រាល់​អ្វីដែល​ខ្ញុំ​បានធ្វើ​នោះ​គឺ​ញ៉ាំ​អាហា​សរីរាង្គ​។ ខ្ញុំ​ញ៉ាំ​ផ្លែ​ប៊ឺ​រ​មួយ​ថ្ងៃមួយ​ផ្លែ សាច់​និង​ត្រី​សរីរាង្គ​។ ខ្ញុំ​លាបប្រេង​រុក្ខជាតិ​ឈ្មោះ Rapeseed លើ​សក់​របស់ខ្ញុំ​"​។ 

​    ​លោកយាយ​បាន​ប្រាប់ទៀតថា គាត់​ដុសខាត់​ស្បែក​របស់គាត់​ម្តង​ក្នុង​មួយ​សប្តាហ៍​ដោយ​ប្រើ​ប្រេង​អូ​លីវ និង ស្ករ​ធម្មជាតិ​។ លើសពីនេះ​គាត់​ក៏​ហាត់ប្រាណ​ល្មមៗ ដែល​នេះ​ជា​មូល​ហេតុដែល​គាត់​នៅតែ​សិច​ស៊ី​និង​រឹងមាំ​នៅ​អាយុ ៥៩ ឆ្នាំ​៕

1
adverise with khmeread

អ្នកនឹងចូលចិត្ត

Loading ad ...