នរណា​ទៅ​ដឹងថា​ព្រះអង្គ​ចង់​សាក​ចិត្ត​ទៅ​? គ្រប់គ្នា​ដាច់​ចង្កេះ​ព្រាត​ដោយសារ​ដុំថ្ម​មួយ​ដុំ លើកលែងតែ​កសិករ​ម្នាក់នេះ​

    ​ជា​យូរលង់​ណាស់​មកហើយ មាន​ស្ដេច​មួយអង្គ​លួច​បញ្ជា​ស្ងាត់ៗ​ឱ្យ​ដាក់​ដុំថ្ម​ធំ​ចំ​កណ្តាលផ្លូវ​។ ទ្រង់​បន្ទាប់មក​ក៏​លាក់​ព្រះកាយ និង​រង់ចាំ​មើលថា​តើ​មាន​នរណាម្នាក់​នឹង​រំកិល​ដុំថ្ម​នោះ​ចេញពី​ផ្លូវ​ដែរឬទេ​។​

​    ​មាន​ឈ្មួញ​មានទ្រព្យ​សម្បត្តិ និង​មន្ត្រី​របស់​ទ្រង់​ជាច្រើន​នាក់​បាន​ដើរកាត់​ទីនេះ រួច​ដើរ​ចៀស​ដុំថ្ម​នោះ​។​

​    ​មនុស្ស​ជាច្រើន​នាំគ្នា​បន្ទោស​ស្តេច​ថា​មិនបាន​យក​ព្រះ​នេត្រ​មើល​ដុំថ្ម​នេះ​សោះ​សុខចិត្ត​ទុកចោល​កណ្តាល​ថ្នល់​ខូច​សណ្ដាប់ធ្នាប់​អស់រលីង ប៉ុន្តែ​គ្មាន​នរណាម្នាក់​អើពើ​និង​នាំគ្នា​សែង​ថ្ម​នោះ​ចេញ​ទេ​។​

​    ​បន្ទាប់មកទៀត​មាន​កសិករ​ម្នា​ក់បាន​ដើរកាត់​ទីនោះ ដោយ​លីសែង​បន្លែ​ជាច្រើន​។ ដោយ​ដើរកាត់​ទីនោះ​ក៏​ប្រទះឃើញ​ដុំថ្ម​យ៉ាង​ធំ កសិករ​រូបនោះ​បានដាក់​បន្លែ​លើ​ស្មៅ ហើយក៏​បាន​រុញ​ថ្ម​នោះ​ទម្លាក់​ចេញពី​ផ្លូវ​។ បន្ទាប់ពី​រុញ​រំកិល​ថ្ម​នោះ​យ៉ាង​លំបាក ទីបំផុត​ដុំថ្ម​ដ៏​ធំ​នោះ​ចេញពី​ផ្លូវ​។​

​    ​បន្ទាប់ពី​រុញ​រួច​កសិករ​នោះបាន​ទៅយក​បន្លែ​របស់គាត់​ម​ក​វិញ ស្រាប់តែ​គាត់​ឃើញ​មាន​កាបូប​មួយ​នៅក្បែរនោះ​។ កាបូប​នោះ​សុទ្ធ​មាស និង​កំណត់ត្រា​មួយ​ពី​ស្ដេច​ដោយ​ក្នុងនោះ​សរសេរថា មាស​ទាំងនេះ​គឺ​ទុក​សម្រាប់​អ្នក​ដែល​បាន​រុញ​ដុំថ្ម​ចេញពី​ផ្លូវ​។​

​    ​*** រាល់​ឧបសគ្គ​គ្រប់កន្លែង ដែល​យើង​បាន​ឆ្លងកាត់​ក្នុង​ជីវិត​គឺជា​ឱកាស​ដើម្បី​កែលម្អ​ស្ថានភាព​របស់​យើង ហើយ​ខណៈដែល​អ្នកខ្លះ​គិតតែ​ពី​រអ៊ូរទាំ អ្នកផ្សេង​ទៀត​បាន​បង្កើត​ឱកាស​តាមរយៈ​ភាពស្មោះត្រង់ សន្តាន​ចិត្តល្អ និង​ឆន្ទៈ​ដើម្បី​សម្រេច​អ្វីមួយ​ឱ្យ​ទាល់តែ​បាន​៕

Untitled 1 adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់