ក្រសួង​អប់រំ​អ៊ីតាលី​ធ្វើការ​ស្ទាបស្ទង់​ទូទាំងប្រទេស​ចង់ដឹងថា​កូនសិស្ស​ចូលចិត្ត​អាន​សៀ​ភៅ​អ្វី​ជាងគេ លទ្ធផល​ចេញមក​បះសក់​!

    ​ក្រសួង​អប់រំ​អ៊ីតាលី​កាលពី​ថ្ងៃ​សុក្រ​ទី​៩​ធ្នូ​បានទទួល​ដំណឹង​ដ៏​គួរឱ្យភ្ញាក់ផ្អើល បន្ទាប់ពី​ការបោះឆ្នោត​ស្ទាបស្ទង់​មួយ​ដើម្បី​រកមើល​សៀវភៅ​ពេញនិយម​អាន​បំផុត​ក្នុងចំណោម​ក្មេងៗ ចេញ​លទ្ធផល​មក​មិន​គួរឱ្យ​ស្វាគមន៍​ទាល់តែសោះ​។ 

​    ​ការ​ស្ទាបស្ទង់​ទូទាំងប្រទេស​លើ​ថ្នាក់បឋមសិក្សា​ចំនួន ១៤០.០០០ ធ្វើឡើង​ក្នុង​បំណង​ជា​មធ្យោបាយ​មួយ​ស្វែងយល់ថា​តើ​ស្នាដៃ​របស់​អ្នកនិពន្ធ​អ៊ីតាលី​រូប​ណាមួយ​ពេញនិយម​ជាងគេ ប៉ុន្តែ​ចុងក្រោយ​បែរជា​សៀវភៅ "Mein Kampf" របស់លោក Adolf Hitler ទៅវិញ​ដែលជា​សៀវភៅ​ពេញនិយម​។ នេះ​បើតាម​វេ​ប​សាយ La Repubblica​។​

​    ​សៀ​ភៅ Mein Kampf (​ការតស៊ូ​របស់ខ្ញុំ​) គឺជា​ស្នាដៃ​ស្វ័យ​ជីវប្រវត្តិ ដែល​រ៉ាយរ៉ាប់​អំពី​មនោគមន៍វិជ្ជា​របស់ Adolf Hitler និង​បង្កើតបានជា​មូលដ្ឋានគ្រឹះ​មួយ​សម្រាប់​លទ្ធិ​ណា​ស៊ី​និយម​។ សៀវភៅ​នេះ​សរសេរ​ឡើង​នៅពេល​គាត់​កំពុង​ជាប់គុក បន្ទាប់ពី​ប៉ុនប៉ង​បះបោរ​បរាជ័យ (​ព្រឹត្តិការណ៍​នោះ​ហៅថា Putsch) ក្នុង​ក្រុង Munich នៅ​ខែវិច្ឆិកា ១៩២៣ និង​ចេញផ្សាយ​នៅ​ថ្ងៃទី ១៨ កក្កដា ១៩២៥៕ 

ប្រភព៖បរទេស

0
adverise with khmeread

អ្នកនឹងចូលចិត្ត

Loading ad ...