ឃាត់​យួន​ ៤ ​នាក់​កំពុង​សេព​និង​ជួញ​ដូរ​គ្រឿងញៀន​

    ភ្នំពេញ ៖ កម្លាំង​ប៉ូលិស​ខណ្ឌមានជ័យ បាន​សហការ​ជាមួយ​កម្លាំង​ប៉ូលិស​ប៉ុស្តិ៍​រដ្ឋបាល​ចាក់​អ​ង្រៃ​ក្រោម និង កម្លាំង​សាលាសង្កាត់​ចាក់អង្រែ​ក្រោម បាន​ចុះ​ត្រួតពិនិត្យ​រដ្ឋបាល​នៅ​ចំណុច​ផ្ទះជួល​លេខ​៧៦​ផ្លូវលំ ក្រុមទី​៣៥ ភូមិទួល​រកា សង្កាត់ចាក់អង្រែ​ក្រោម ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ហើយ​បាន​ឃាត់ខ្លួន​ជនសង្ស័យ ​០៤ ​នាក់ ពីបទ​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន។​

    ប៉ូលិស​និយាយថា ជនសង្ស័យ​១-​ឈ្មោះ ផាង ធី​ធូ ភេទស្រី អាយុ ២៦ ឆ្នាំ ជនជាតិ​យួន​មុខរបរ មិន​ប្រាកដ ស្នាក់នៅ ផ្ទះជួល​លេខ​៧៦​ផ្លូវលំ ក្រុមទី​៣៥ ភូមិ ទួល​រកា សង្កាត់ ចាក់អង្រែ​ក្រោម ខណ្ឌមានជ័យ, ២-​ឈ្មោះ ផាង យ៉ាំង​ឡយ ភេទប្រុស អាយុ ១៨ ឆ្នាំ ជនជាតិ​យួន មុខរបរ មិន​ប្រាកដ ស្នាក់នៅ ផ្ទះជួល​លេខ​៧៦​ផ្លូវលំ ក្រុមទី​៣៥ ភូមិទួល​រកា សង្កាត់ចាក់អង្រែ​ក្រោម ខណ្ឌមានជ័យ, ៣-​ឈ្មោះ ប៊ួ​យ យ៉ាំង​កូក ភេទប្រុស អាយុ ២៨ ឆ្នាំ ជនជាតិ​យួន​មុខរបរ មិន​ប្រាកដ ស្នាក់នៅ ផ្ទះជួល​លេខ​៧៦ ផ្លូវ​បេតុង សង្កាត់ ផ្សារ​ដើម​គរ ខណ្ឌ ទួលគោក និង​៤-​ឈ្មោះ ហ៊ យ៉ាំ​ង​ហៀវ ភេទប្រុស អាយុ ៣៨ ឆ្នាំ ជនជាតិ​យួន មុខរបរ មិន​ប្រាកដ ស្នាក់នៅ ផ្ទះជួល​លេខ​៧៦ ផ្លូវ​បេតុង សង្កាត់ផ្សារ​ដើម​គរ ខណ្ឌទួលគោក។​

    ប្រតិបត្តិការ​នេះ​ប៉ូលិស​បាន​ដកហូត​វត្ថុតាង​មាន ក្រាម​ព​ណ៌ស​ថ្លា​ស​ចំនួន​០១​កញ្ចប់​ថង់​តូច,​ ​ជញ្ជីង​អេ​ឡិច​ត្រូ​និ​ច​០១​គ្រឿង​, ទូរស័ព្ទដៃ​ចាស់​០២​គ្រឿង និង ឧបករណ៍​សម្រាប់​ប្រើប្រាស់​គ្រឿងញៀន​មួយចំនួន។​

    បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​ ០៤​ នាក់​ខាងលើ ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​ប៉ូលិស​ខណ្ឌមានជ័យ​ដើម្បី​កសាង​សំណុំរឿង​តាម​នីតិវិធី៕

15491727 1210116182408588 1526792107 o
adverise with khmeread
Loading ad ...