ពិតជា​ឆ្កួត!!! ​បុរស​ម្នាក់​ផឹកស្រា​ស្រវឹង​ដុត​ផ្ទះ​ខ្លួនឯង​ឆេះ​ខ្ទេច​

    ត្បូងឃ្មុំ ៖ ជនល្មើស​ម្នាក់​ត្រូវបាន​ប៉ូលិស​ខេត្ត​ត្បូងឃ្មុំ​ចាប់ខ្លួន​នៅវេលា​ម៉ោង​៥ ​និង៣៧​នាទី ល្ងាច​ថ្ងៃទី​១០​ ធ្នូ​ ២០១៦ ​នៅ​ចំណុច ភូមិ​រកា​ឃ្នួច​ជើ​ង ឃុំជីគរ ស្រុក​-​ខេត្ត​ត្បូងឃ្មុំ​ បន្ទាប់ពី​ផឹកស្រា​ស្រវឹង ដុត​ផ្ទះ​ខ្លួនឯង​ចោល​ឆេះ​ខ្ទេច។​

    ប៉ូលិស​និយាយថា ជនល្មើស​ឈ្មោះ រស់ សុ​ភ័​ក្រ ភេទ​ប្រុស អាយុ ២៨ ឆ្នាំ រស់នៅ​ភូមិ​ឃុំកើត​ហេតុ បាន​ផឹកស្រា ស្រវឹង រួច​ធ្វើ​សកម្មភាព​ដុតបំផ្លាញ​ផ្ទះ​ឈើ​ខ្លួនឯង ដែលមាន​ទំហំ ៤​ គុណ​នឹង ​៥ ​ម្រ៉ែ​ដំបូល ប្រក់​ដែក​ស័ង្កសី​ជញ្ជាំង​បាំង​ស្លឹក​ដូង បណ្តាលឱ្យ​ឆេះ​សម្ភារៈ ក្នុងផ្ទះ​មាន ឆ្នាំងបាយ សំឡ ៣,​ ចាន​៧,​ អង្ករ​១​គីឡូ, ភួយ ២, មុង​,​ កន្ទេល​និង​ខោអាវ ចាស់​ថ្មី ៥​ កំ​ប្លេ និង​ផ្ទះ​អស់ទាំង​ស្រុង​។​

    បច្ចុប្បន្ន​ជនល្មើស ត្រូវបាន​ប៉ូលិស​ប៉ុស្តិ៍​ឃុំ​ជីគរ​ឃាត់ខ្លួន បញ្ជូនមក​អធិការដ្ឋាន​ប៉ូលិស​ស្រុក កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ វិនិច្ឆ័យ​ទោស​តាមច្បាប់​៕

adverise with khmeread