samsung-banner
adverise with khmeread

ឃាត់​ជនសង្ស័យ​ ២​ នាក់​ពាក់ព័ន្ធ​ជាមួយ​សារធាតុ​ញៀន​

15515700 1210128439074029 649330918 o

    កំពង់ឆ្នាំង ៖ កម្លាំង​កងរាជអាវុធហត្ថ​ស្រុក​កំពង់ត្រឡាច បានធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​ ០២ ​នាក់ ស្ថិតនៅ​ចំណុច​សាលា​លេខ​៥ ឃុំ​អូរឫស្សី ស្រុក​កំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង សង្ស័យ​ជាប់​ពាក់ព័ន្ធ​ជាមួយ​សារធាតុ​ញៀន​នៅវេលា​ម៉ោង១៧ និង​៣០​នាទី ល្ងាច​ថ្ងៃទី​០៩ ខែធ្នូ ឆ្នាំ​២០១៦​។​

    មន្ត្រី​អាវុធហត្ថ​បានឱ្យដឹងថា ជនសង្ស័យ​ដែល​ត្រូវ​កម្លាំង​កងរាជអាវុធហត្ថ ធ្វើការ​ឃាត់ខ្លួន​នោះ​រួមមាន ១.ឈ្មោះ ជា សា​រ៉ា​វ័​ន្ត ភេទ​ប្រុស អាយុ​២៣​ឆ្នាំ ទីលំនៅ​ភូមិ​ក្រឡាញ់ ឃុំ​អូរ​ឬ​ស្សី ស្រុក​កំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង​ និង​២.ឈ្មោះ ឯម ចំរើន ភេទ ប្រុស អាយុ​២១​ឆ្នាំ ទីលំនៅ​ភូមិ​សាលា​លេខ​៥ ឃុំ​អូរ​ឬ​ស្សី ស្រុក​កំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង​។​

    ប្រតិបត្តិ​ការបង្ក្រាប​នោះ​កម្លាំង​កងរាជអាវុធហត្ថ​បានធ្វើ​ការចាប់យក​វត្ថុតាង មួយចំនួន​ពី​ជនសង្ស័យ​រួមមាន ១. ថ្នាំញៀន​ប្រភេទ​ម៉ា​ទឹកកក ចំនួន​០១​កញ្ចប់​, ២. ទូរស័ព្ទ ចំនួន​០២​គ្រឿង​, ៣. កាបូប​ចំនួន​០១ និង​សម្ភារៈ​សម្រាប់​ជក់​គ្រឿងញៀន​មួយចំនួន​។  

    ជនសង្ស័យ និង​វត្ថុតាង ត្រូវបាន​កម្លាំង​កងរាជអាវុធហត្ថ កំពុង​កសាង​សំណុំរឿង ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​៕
 

adverise with khmeread

មតិយោបល់