វ៉ៃខ្នោះ​យុវជន​ម្នាក់​ជាមួយ​ថ្នាំញៀន​ ១ ​កញ្ចប់​តម្លៃ ​៣០​ ដុល្លារ

    កណ្តាល ៖ ជនសង្ស័យ​ម្នាក់​ត្រូវបាន​ប៉ូលិស​ឃាត់ខ្លួន​ក្នង​ករណី ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​ប្រភេទ​ម៉ា​ទឹកកក​កាលពី ថ្ងៃទី​១០​ ធ្នូ ​២០១៦ វេលា​ម៉ោង​១១​ និង​៤៥​នាទី​យប់​នេះ នៅ​ចំណុច ភូមិ​លេខ​៣ ឃុំ​ស្វាយ​រលំ ស្រុក​ស្អាង ខេត្តកណ្ដាល​។​

    ប៉ូលិស​និយាយថា ជនសង្ស័យ​ឈ្មោះ ទន់ សុភាព ហៅ​អ៊ូ​ក ភេទ​ប្រុស​ អាយុ១៧​ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ ទីលំនៅ​បច្ចុប្បន្ន ភូ​​មិ​កំពង់ស្វាយ ​ឃុំ​កំពង់ស្វាយ ស្រុក​កៀនស្វាយ ខេត្តកណ្ដាល​។ ​វត្ថុតាង​ចាប់យកៈ ១-​ម្សៅក្រាម​ពណ៌​ស​ថ្លា​សង្ស័យ​ជា​សារធាតុ​ញៀន​ (​ម៉ា​ទឹកកក​) ០១​កញ្ចប់​ធំ​, ២-​ម៉ូតូ​០១​គ្រឿង​ម៉ាក SUZUKi nex ពណ៌​ស​ស្លាកលេខ កណ្ដាល 1Q-5312 និង​៣-​ទូរស័ព្ទដៃ​ម៉ាក ​Hiya ពណ៌​ខ្មៅ ០១​គ្រឿង​។​

    ប៉ូលិស​បន្តថា នៅ​ថ្ងែ​ទី​១០​ ធ្នូ​ ២០១៦ វេលា​ម៉ោង​១១ ​និង​៤៥​នាទី​កម្លាំង ប៉ូលិស​ប៉ុស្ដិ៍​រដ្ឋបាល​ស្វាយ​រលំ បានចេញ​ល្បាត​នៅតាម​ផ្លូវជាតិ​លេខ​21A ​ស្ថិតក្នុង​ភូមិសាស្ដ្រ​ ឃុំ​ស្វាយ​រលំ បាន​ប្រទះឃើញ ជនសង្ស័យ​កំពុង​អង្គុយ​លើ​ម៉ូតូ​បានធ្វើ​ការត្រួត​ពិនិត្យ សមត្ថកិច្ច​បាន​រក​គ្រឿងញៀន​ប្រភេទ​ម៉ា​ទឹកកក​០១​កញ្ចប់​ធំ រួច​ក៏​ធ្វើការ​ឃាត់ខ្លួន​ជន​​សង្ស័យ​ខាងលើ រួមទាំង​វត្ថុតាង បញ្ជូន​មកកាន់​ប៉ុស្ដិ៍នគរបាល​រដ្ឋបាល​ស្វាយ​រលំ។​

    នៅ​ចំពោះមុខ​សមត្ថកិច្ច ឈ្មោះ ​ទន់ សុភាព បាន​សារភាពថា​គ្រឿងញៀន​ ០១​ កញ្ចប់​ធំ​នេះ​ខ្លួន​ពិតជា​បាន​ទិញ ពី​មនុស្ស​ស្រី​ម្នាក់ មិន​ស្គាល់ឈ្មោះ នៅ ចំណុច​វាល​ខ្សាច់ សង្កាត់​ច​ង្រែ​លើ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ  ក្នុងតម្លៃ ​៣០$ ដើម្បី​យកមក​ចែកចាយ​បន្ត ពិតប្រាកដ​មែន​។

    ជនសង្ស័យ​និង​វត្ថុតាង បញ្ជូនមក​អធិការដ្ឋាន​ប៉ូលិស​ស្រុក​ស្អាង​ដើម្បី​បន្ត​ចាត់ការ​តាម​នីតិវិធី​៕​

Unnamed adverise with khmeread

មតិយោបល់