adverise with khmeread 1811632363315   06 08 2014   jcghibli09

រកស៊ី​ចំណេញ​ច្រើន ថៅកែ​ចិន​ដៃ​ទូលាយ​ទិញ​ឡាន​ស៊េរី​ទំនើប​ចែក​ដល់​បុគ្គលិក​ឆ្នើម​

​    ​យោងតាម​វេបសាយ People's Daily ​ចេញផ្សាយ​ថ្ងៃ​អង្គារ​នេះ​បានឱ្យដឹងថា ថៅកែ​ម្នាក់​ក្នុង​ខេត្ត​ចឺ​ជាំ​ង​ប្រទេស​ចិន​បានផ្តល់​រង្វាន់​រថយន្ត Maserati Ghiblis ម្នាក់​មួយគ្រឿង​ដល់​បុគ្គលិក​ផ្នែក​លក់​របស់ខ្លួន​។ 

​    ​វេ​ប​សាយដដែលបាន​រាយការណ៍​ថា ថៅកែ​ដែលមាន​ឈ្មោះថា នី (Ni) បាន​ទិញ​រថយន្ត​ប្រណីត​ចំនួន ១០ គ្រឿង​។ បន្ទាប់ពី​ដក​មួយគ្រឿង​ចេញ​សម្រាប់​ចាប់ឆ្នោត​ផ្សងសំណាង​ដល់​បុគ្គលិក​ផ្សេងទៀត គាត់​បានប្រគល់​រថយន្ត​នៅសល់ ៩ គ្រឿង​ដល់​បុគ្គលិក​ឆ្នើម​ផ្នែក​លក់​ដ៏​មានសំណាង​ចំនួន ៩ នាក់​។ 

​    ​វេ​ប​សាយ​ដដែល​បាន​រាយការណ៍​ថា រថយន្ត​ទាំង ១០ គ្រឿង ដែល​ខុស​តែ​ពណ៌​គ្នា បានធ្វើឱ្យ​លោក​នី​ចំណាយ​ប្រាក់​អស់​សរុប​ប្រហែល ៨ លាន​យ័ន (១,២១ លាន​ដុល្លារ​)​។ 

​    ​ក្រុមហ៊ុន​ផលិត​រថយន្ត​ខាងលើ​បាន​ប្រាប់​វេ​ប​សាយ​ព័ត៌មាន​ចិន​នេះ​ថា តម្លៃ​លក់រាយ​សម្រាប់​រថយន្ត​នីមួយៗ​គឺ​ប្រហែល ៨៩៨.០០០ យ័ន (១៣,៦៤ ម៉ឺន​ដុល្លារ​)៕ 

adverise with khmeread
ប្រភព៖ អេស៊ាវ័ន

អ្នកនឹងចូលចិត្ត

មតិយោបល់