samsung-banner
adverise with khmeread

បុរស​ជនជាតិ​ចិនម្នាក់មកលេងបងប្អូននៅស្រុកខ្មែរ​ ត្រូវម៉ូតូបុកបាក់ជើងដេកពេទ្យ

Untitled 1

    កណ្តាល ៖ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​មួយ​កើតឡើង រវាង​ម៉ូតូ និង​អ្នក​ថ្មើរជើង​ឈរ​ក្បែរ​ចិញ្ចើមផ្លូវ បណ្ដាល​ធ្វើឱ្យ​រងរបួស​ធ្ងន់​អ្នក​ថ្មើរជើង​ជនជាតិ​ចិនម្នាក់ កើតហេតុ​នៅ​ថ្ងៃទី​១០ ខែធ្នូ ឆ្នាំ​២០១៦ វេលា​ម៉ោង​៧ ​និង​៣០​នាទី​យប់​លើផ្លូវ​ជាតិ​លេខ​២១ ចំណុច​មុខ​វត្ត​សំពៅ​មាស ស្ថិតនៅ​ក្នុងភូមិ​ជ្រៃ​ធំ ឃុំ​សំពៅ​ពូន ស្រុក​កោះធំ ខេត្តកណ្ដាល។​

    ប៉ូលិស​និយាយថា ជនរងគ្រោះ​ឈ្មោះ សៀវ  ឈ័​ង ភេទ​ប្រុស អាយុ​២៧​ឆ្នាំ ជនជាតិ​ចិន ទីលំនៅ​ប្រទេស​ចិន មក​សួរ​សុខ​ទុក​ប្អូន​ឈ្មោះ សៀវ ឈាំ​ង ភេទ​ប្រុស ​អាយុ ២៥ ឆ្នាំ ជនជាតិ ចិន​មុខរបរ​បុគ្គលិក​កា​ស៊ីណូ មាន​ទីលំនៅ​ផ្ទះជួល​ភូមិ​ជ្រៃ​ធំ ឃុំ​សំពៅ​ពូន ស្រុក​កោះធំ ខេត្តកណ្ដាល។​

    ជនរងគ្រោះ ឈរលើ​ផ្លូវ​ក្បែរ​ចិញ្ចើម (របួស​បាក់ជើង​ស្ដាំ) ត្រូវ​បងប្អូន​ដឹក​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​រុ​ស្ស៊ី ត្រូវ​ម៉ូតូ មិន​ស្គាល់​អត្តសញ្ញាណ បើកបរ​ក្នុងទិសដៅ ពី​ជើង ទៅ​ត្បូង (តាខ្មៅ ជ្រៃ​ធំ) បុក​ជន​រង គ្រោះ​ហើយ​គេចខ្លួនបាត់។​

    ករណីនេះ កម្លាំង​ប៉ូលិស​ប៉ុស្តិ៍ និង​កម្លាំង​ជំនាញ កំពង់​ស្រាវជ្រាវ​រក​ម៉ូតូ​បង្កហេតុ៕
 

adverise with khmeread

មតិយោបល់