Li Bingbing បង្អួតសម្រស់​បែប​ធម្មជាតិ​ទោះបីអាយុកាន់តែច្រើន

    ប្រាំបី​ថ្ងៃ​កន្លងមកនេះ​នៅលើ​បណ្តាញ​សង្គម Weibo តារា​ស្រី Li Bingbing វ័យ​៤៣ បាន​ចែករំលែក​រូបភាព​ពីរ​បីសន្លឹក​របស់​នាង​ដែល​ដេក​នៅលើ​វាលស្មៅ ដោយ​គ្មាន​ផាត់មុខ​លាប​ក្រេ​ម​អ្វី​បន្តិច​សោះ ហើយ​រូបភាព​ទាំងនេះ​ត្រូវបាន​ចងក្រង​ជា​អាល់​ប៊ុ​ម​រូបភាព​មួយ​ផងដែរ​។ 

    ​រដូវរងារ​បានមក​ដល់​ថ្មីៗ​នេះ Bingbing បាន​សរសេរ​សារ​ថា “​សរទរដូវ​នឹង​ចូល​មកដល់​ម្តងទៀត​...” អ្នក​និយម​អ៊ី​ន​ធើ​ណិ​ត​ខ្លះ​បាន​សួរថា តើ​ថ្ងៃ​សរទរដូវ​មួយណា​។ ក្នុង​រូបភាព​នេះ នាង​ពាក់មួក​ពណ៌​លឿង និង​មាន​អារម្មណ៍​ធូរស្បើយ​នៅពេល​ដេក​នៅលើ​កម្រាល​ស្មៅ​”​។​

    ​អ្នក​និយម​អ៊ី​ន​ធើ​ណិ​ត​ជាច្រើន​បាន​សរសើរ​ថា Li Bingbing គឺជា​ស្រី​ស្អាត ហើយ​មិនបាច់​ឆ្ងល់​ទេ អ្នក​ដែល​ថតរូប​ឲ្យ​នាង​នោះ​គឺជា​មិត្ត​ប្រុស​របស់​នាង​ហើយ​៕

15409999 1210180795735460 289218850 o
adverise with khmeread

អ្នកនឹងចូលចិត្ត

Loading ad ...