ការពារ Pepe មាន​សេរីភាព​ក្នុងការ​ចុះកិច្ចសន្យា​ជាមួយ​ក្លឹប​ក្របខណ្ឌ PL នៅ​ខែម​ករានេះ

    ​កីឡាករ Pepe របស់​ក្លឹប Real Madrid ទទួលបាន​សំណើ​ជាច្រើន​ពី​ក្លឹប​នៅ ក្របខណ្ឌ PL ហើយ​កំពុង​ពិចារណា​រក​ច្រកចេញ ខណៈពេល​កីឡាករ​រូបនេះ​នៅសល់​រយៈពេល​៦​ខែ​ទៀត​ក្នុង​កិច្ចសន្យា​របស់ខ្លួន​នៅ​អេ​ស្ប៉ា​ញ​។ 

​    ​កិច្ចសន្យា​របស់​កីឡាករ​សញ្ជាតិ​ព័រ​ទុយ​ហ្គា​ល់​រូបនេះ​នឹង​ផុតកំណត់​នៅ​ថ្ងៃ ទី​៣០ ​ខែមិថុនា​ ឆ្នាំ​២០១៧ មានន័យថា ចាប់ពី​ខែមករា​នេះ​ទៅ Pepe មាន​សិទ្ធិ​អាច​ចុះ​កិច្ចព្រមព្រៀង​ជាមួយ​ក្លឹប​ផ្សេង​បាន​។ ក្រៅពី​ចំណាប់អារម្មណ៍​របស់​ក្លឹប​នៅ​អង់គ្លេស មាន​ក្លឹប​នៅ​ចិន​ក៏​ចាប់អារម្មណ៍​នឹង Pepe ផងដែរ​។​

​    ​ប្រភព​ជាច្រើន​ដែល​ស្និទ្ធ​នឹង​កីឡាករ​រូបនេះ​បាន​និយាយថា “​អ្វីដែល​គាត់​អាច​រកបាន​ក្នុង​រយៈពេល​ពីរ​ឆ្នាំ​ប្រសិនបើ​ចាកចេញ ដោយសារ​ពួកគេ​មិនអាច​ចំណាយ​ឱ្យ​គាត់​បួន​ដង​នោះទេ​។ សំណើ​ខ្លះ​ពិតជា​ពិបាក​ច្រានចោល​មែនទែន​”​។​

    Pepe លេង​ឱ្យ Real Madrid កាលពី​ឆ្នាំ​២០០៧ ហើយ​ឈានដល់​ចុង បញ្ចប់​នៃ​កិច្ចសន្យា​ជាមួយនឹង​ក្លឹប Real Madrid​។ Pepe មិនបាន​សម្រេចចិត្ត​ចាកចេញ​ពី​ក្លឹប Real Madrid ទេ ប៉ុន្តែ​មាន​ក្លឹប​នៅ​អង់គ្លេស​និង​ចិន​ជាច្រើន​ហ៊ាន​ផ្តល់​កិច្ចសន្យា​ដែលមាន​ទឹកប្រាក់​ច្រើនសន្ធឹក​សន្ធាប់ ហើយ Real Madrid ក៏​ចង់​ឱ្យ​កីឡាករ​រូបនេះ​បន្ត​នៅ​ជាមួយ​ខ្លួន​តទៅទៀត​ផងដែរ​៕

adverise with khmeread

អ្នកនឹងចូលចិត្ត