នៅ​សុខៗ​ទាញ​ពូថៅ​កាប់​ក្បាល​មន្ត្រីប៉ូលិស​យាម​រោងការ​

    កណ្តាល ៖ មាន​ករណី​ប្រើ​ហិង្សា​ដោយ​ចេតនា កាប់​មន្ត្រីប៉ូលិស​ម្នាក់​នឹង​ពូថៅ​របួស​ក្បាល កើតហេតុ​នៅ​ថ្ងៃទី​១០​ ធ្នូ​ ២០១៦​ វេលា​ម៉ោង​៨​យប់​នៅ​ចំណុច​រោងការ​កូន​រប​ស់​ឈ្មោះ ​ឡាញ ហេន ភូមិ​ពោង ឃុំ​បួរ​មាស ស្រុក​មុខកំពូល ខេត្តកណ្ដាល ​ចំ​ថ្ងៃ​ទិវា​សិទ្ធិមនុស្ស។​

    ប៉ូលិស​និយាយថា ជនរងគ្រោះ​ឈ្មោះ ​ប៉ាង ពឿ​ន ភេទ​ប្រុស អាយុ​៥៣​ឆ្នាំ មុខរបរ​មន្ត្រីប៉ូលិស​ប៉ុស្តិ៍​សំបួរមាស ​នៅ​ភូមិ​ពោង ឃុំ​សំបួរមាស ​ស្រុក​មុខកំពូល​ ខេត្តកណ្ដាល​។

    ចំណែក​ជនសង្ស័យ ឈ្មោះ​ រៀម ហ៊ុល ភេទ​ប្រុស អាយុ​៤៧​ឆ្នាំ មុខរបរ​កសិករ​​នៅ​ភូមិ​ពោង ឃុំ​សំបួរមាស​ ស្រុក​មុខកំពូល ខេត្តកណ្ដាល​(​ឃាត់ខ្លួន​)​។​ វត្ថុតាង​ចាប់យក​បាន​​ពូថៅ​ចំនួន​មួយ​។​

    ប៉ូលិស​បន្តថា មុនពេល​កើតហេតុ​នៅ​ថ្ងៃទី​១០ ​ធ្នូ​ ២០១៦ ​វេលា​ម៉ោង​៥ ​និង​៣០​នាទី​ល្ងាច​លោកនាយ​ប៉ុស្ដិ៍​បាន​ចាត់តាំង​ឱ្យ​ជនរងគ្រោះ ​និង​លោក​ វ៉ែន ភា​ច ម​ន្ត្រី​ប៉ុស្តិ៍​ទៅ​ការពារ​សន្តិសុខ​ពិធីមង្គលការ​កូន​រប​ស់​ឈ្មោះ ​ឡាញ់ ហេន នៅ​កន្លែងកើតហេតុ​ខាងលើ​។​

    លុះដល់​ម៉ោង​កើតហេតុ ជនរងគ្រោះ​កំពុង​ធ្វើ​ចរាចរណ៍​ម៉ូតូ​កៀរ​ក្មេង​នៅក្បែរ​រោងការ ស្រាប់តែ​ជនសង្ស័យ​កាន់​ពូថៅ​នៅ​ដៃ​មក​កាប់​ជនរងគ្រោះ​ពីក្រោយ​មួយ​ពូថៅ​ត្រូវចំ​ក្បាល​ពីលើ​បណ្ដាលឱ្យ​រយះ​ហូរឈាម​យ៉ាងច្រើន​។​

    ពេលនោះ​កម្លាំង​ប្រជា​ការពារ​និង​ប្រពន្ធ​ជនរងគ្រោះ​ក៏​នាំគ្នា​យក​ជនរងគ្រោះ​មក​មណ្ឌល​សុខភាព​ឃុំ​សំបួរមាស​ដើម្បី​ធ្វើការ​សង្គ្រោះបន្ទាន់​(​ដេរ​បួន​ថ្នេរ​)​។​

    ចំណែក​ជនសង្ស័យត្រូវបាន​សម​ត្ថ​កិច្ច​និង​កម្លាំង​ប្រជា​ការពារ​ចាប់​បញ្ជូនមក​ប៉ុស្ដិ៍​ដើម្បី​ធ្វើ​​ការសាកសួរ​។ តែ​ជនសង្ស័យ​ស្រវឹង​ពេក​មិនអាច​ដំណើរការ​សាកសួរ​បាន​(​ទុក​នៅ​ប៉ុស្ដិ៍​មួយ​យប់ រង់ចាំ​ធ្វើការ​សាកសួរ​និង​រាយ​ការបន្ត)​៕

Untitled 1
adverise with khmeread
Loading ad ...