អាវុធហត្ថ​ខេត្ត​ព្រះសីហនុ​ចាប់​ជនសង្ស័យ ​៣​ នាក់​លក់​គ្រឿងញៀន​

    ព្រះសីហនុ ៖ កម្លាំង​អាវុធហត្ថ​ខេត្ត​ព្រះសីហនុ បាន​ចាប់ខ្លួន​ជ​នសង្ស័យជួញដូរ​គ្រឿងញៀន​ ៣ ​នាក់ ក្នុងនោះ​ម្នាក់ ជា​អ្នកម៉ៅការ​សំណង់ កាលពី​ល្ងាច​ថ្ងៃទី​៩ ខែធ្នូ ឆ្នាំ​២០១៦​កន្លងទៅនេះ នៅ​ចំណុច​អូរ​២ ក្នុងភូមិ​៥ សង្កាត់​៤ ក្រុងព្រះសីហនុ ដកហូត​ថ្នាំញៀន​ចំនួន ១១ ​កញ្ចប់ និង​ម៉ូតូ​ ២​ គ្រឿង​ព្រមទាំង​វត្ថុតាង​មួយចំនួនទៀត​។​

    មន្ត្រី​អាវុធហត្ថ​បានឱ្យដឹងថា ជនសង្ស័យ​ទី​១-​ឈ្មោះ វ៉ា​ត់ នៀង អាយុ​២២​ឆ្នាំ មុខរបរ កម្មក​សំណង់ មាន​ទីលំនៅ ក្រុម​១២ ភូមិ​៣ សង្កាត់​៣ ក្រុងព្រះសីហនុ, ទី​២-​ឈ្មោះ ឡេ ធី​ហ៊ាន់ ភេទ​ស្រី អាយុ​២០​ឆ្នាំ ជនជាតិ​យួន​មុខរបរ​បុគ្គលិក​ហាង ខារ៉ាអូខេ និង​ទី​៣-​ឈ្មោះ ភួង គឿន អាយុ​២៦​ឆ្នាំ មុខរបរ​ម៉ៅការ​សំណង់ មាន​ទីលំនៅ ឃុំ​ព្រែ​ឃ្មុំ ខេត្តកំពត​។​

    បច្ចុប្បន្ន ជនសង្ស័យ និង​វត្ថុតាង​កម្លាំង​ការិយាល័យ​ជំនាញ កំពុង​អនុវត្តតាម នីតិវិធី​ច្បាប់​បន្តទៀត​៕

Unnamed adverise with khmeread

មតិយោបល់